អ៊ីស្រាអែលដំណើការបោះឆ្នោតរដ្ឋសភា


អ៊ីស្រាអែលដំណើការបោះឆ្នោតរដ្ឋសភា - ảnh 1
អ៊ីស្រាអែលដំណើការបោះឆ្នោតរដ្ឋសភា (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ មិនា អ្នកបោះឆ្នោតអ៊ីស្រាអែលបានចូលរួមការបោះឆ្នោត សកលវិសាម្មាញ្ញលើកទី ២ ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅនៅប្រទេសនេះ។ ការប្រកួត
ប្រជែងសន្លឹកឆ្នោតរវាងគណៈបក្ស Likud របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក
Benjamin Netanyahu និងគណៈបក្សឆ្វេងនិតមដឹកនាំដោយលោក Isaac Herzog បានប្រព្រឹត្តទៅដ៏ប្តួចប្តេជ្ញ។ មុនពេលការបោះឆ្នោតនេះ លោក Netanyahu បាន
ប្រកាសថា៖ នឹងគ្មានរដ្ឋប៉ាឡេស្ទីន ក្នុងករណី លោកជាប់ឆ្នោត ហើយសង្កត់ធ្ងន់ ទៅលើចរិតលក្ខណៈបូរភាពនៃតំបន់ Jerusalem  ការកសាងទីប្រជុំជនជាបន្ត ក៏ដូចជា ធានាសន្តិសុខសំរាប់រដ្ឋហ្ស៊ីប។ ក្នុងពេលជាមួយគ្នានោះ ថ្លែងមតិចំពោះមុខ អ្នកបោះ
ឆ្នោត​ លោក Herzog បានប្រមូលផ្តុំទៅលើគោលនយោបាយអភិវឌ្ឍន៍​សេដ្ឋកិច្ច ជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តយុទ្ធសាស្ត្រអាមេរិកនិងការចាប់ផ្តើមការ ចរចារសន្តិភាពជាមួយប៉ាឡេស្ទីនឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ