អ៊ីស្រាអែលធ្វើពហិការរដ្ឋាភិបាលសាមគ្គីជាតិរបស់ប៉ាឡេស្ទីន

អ៊ីស្រាអែលធ្វើពហិការរដ្ឋាភិបាលសាមគ្គីជាតិរបស់ប៉ាឡេស្ទីន - ảnh 1
នាយករដ្ឋមន្ត្រី Benjamin Netanyahu (TTXVN)

(VOV)_វិទ្យុផ្សាយសម្លេងរបស់អ៊ីស្រាអែល បានជូនដំណឹងនាថ្ងៃទី១ ​មិថុនា
 ថា៖ Tel Avip បានបដិសេធ មិនអនុញ្ញត្តិអោយរដ្ឋមន្ត្រីចំនួន៣រូប ​នាពេល​អនាគ តរបស់ប៉ាឡេស្ទីន ចូលក្នុងតំបន់ត្រើយខាងលិច ពីតំបន់ Gaza មក មុន ពេលដែល ប៉ាឡេស្ទីនប្រកាសជាផ្លូវការអំពីរដ្ឋាភិបាលសាមគ្គីភាពថ្មី។ ពេលដែលបានសួរអំពី បញ្ហានេះ ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី ​Benjamin Netanyahu និង រដ្ឋមន្ត្រីក្រសួង ការពារជាតិអ៊ីស្រាអែល មិននាំ​ចេញការ​អធិប្បាយណា១ចំពោះ ព័ត៍មាន នេះទេ។ ភាគីប៉ាឡេស្ទីនក៏បានទទួល​ស្គាល់ថា៖ រដ្ឋមន្ត្រីទាំង៣រូបនេះ  បានផ្ញើសំណូមពរ ចូមទៅតំបន់ត្រើយខាងលិច ពីតំបន់ Gaza ពីថ្ងៃទី១៩  ឧសភាមក ប៉ុន្តែ សំណូមពរ
នេះត្រូវបាន​បដិសេធភ្លាម។

          តាមផែនការ ប៉ាឡេស្ទីននឹងប្រកាស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលសាមគ្គី​ជាតិ
 នាថ្ងៃទី២ មិថុនា។ភាគីរដ្ឋាភិបាលអ៊ីស្រាអែលបានជូនដំណឺងអោយ​ភាគីប៉ា ឡេស្ទីនថា៖ គេធ្វើពហិការរដ្ឋាភិបាលថ្មីរបស់ប៉ាឡេស្ទីន។ ប្រតិកម្ម​ចំពោះការគំរាម គំហែងរបស់អ៊ីស្រាអែល ប្រធានាធិបតីប៉ាឡេស្ទីន mahmud Abbas ប្រកាសថា៖នឹងតបតវិញរាល់បទដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែល៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ