អ៊ីស្រាអែល៖នាយករដ្ឋមន្ត្រីលោក B.Netanyahu បានជាប់ឆ្នោតជាប្រធាន​គណបក្សលីគុដជាថ្មីម្ដងទៀត

(VOVWORLD) -នៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន លោក Netanyahu បានប្រកាសថា លោកសម្រេចបាន “ជោគជ័យដ៏ធំ” ហើយបានថ្លែងអំណរគុណដល់សមាជិករបស់គណបក្សលីគុដទាំងអស់ដែលជឿជាក់និងគាំទ្រលោក។
អ៊ីស្រាអែល៖នាយករដ្ឋមន្ត្រីលោក B.Netanyahu បានជាប់ឆ្នោតជាប្រធាន​គណបក្សលីគុដជាថ្មីម្ដងទៀត - ảnh 1 នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថតៈ AFP / TTXVN)

យោងតាមលទ្ធផលដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២៧ ខែធ្នូនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជាប់ឆ្នោតជាប្រធានគណបក្សលីគុដកាន់អំណាចជាថ្មីម្ដងទៀតដោយមានសំឡេងគាំទ្រចំនួន ៧២ ភាគរយ ខណៈពេលដែលគូប្រជែងរបស់លោកគឺសមាជិកសភាលោក Gideon Saar ទទួលបានសំឡេងគាំទ្រ ២៨ភាគរយតែប៉ុណ្ណោះ។ មានតែជិត ៥០ភាគរយក្នុងសមាជិកសរុប ១១៦ ពាន់នាក់របស់គណបក្សលីគុដប៉ុណ្ណោះដែលបានចូលរួមក្នុងការបោះឆ្នោតនេះ។ នៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន លោក Netanyahu បានប្រកាសថា លោកសម្រេចបាន “ជោគជ័យដ៏ធំ” ហើយបានថ្លែងអំណរគុណដល់សមាជិករបស់គណបក្សលីគុដទាំងអស់ដែលជឿជាក់និងគាំទ្រលោក។ ការបោះឆ្នោតជ្រើសរើសមេដឹកនាំគណបក្សលីគុដលើកនេះគឺជាបញ្ហាប្រឈមផ្ទៃក្នុងសំខាន់ដំបូងបង្អស់ដែលលោក Netanyahu ត្រូវប្រឈមមុខក្នុងរយៈពេលជាង១៣ឆ្នាំកាន់អំណាចបន្ទាប់ពីបហជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីនិងការចោទប្រកាន់ពីអំពើពុករលួយ។ ដោយទទួលបានជ័យជំនះនេះលោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលរហូតដល់ការបោះឆ្នោតដែលគ្រោងរៀបចំនៅខែមីនាឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ