អ៊ីស្រាអែលប្រកាសអំពីគ្រោះអាសន្នកើតមានការវាយប្រហារដោយមីស៊ីលនៅតំបន់ Gaza

(VOVWORLD) -វិទ្យុអ៊ីស្រាអែលបានជូនដំណឹងថា មានស្នូរផ្ទុះជាច្រើនលើកនៅតំបន់ជាយទីក្រុង Beersheba ដែលមានប្រជាជនចំនួន ២ ហ្មឺននាក់។
អ៊ីស្រាអែលប្រកាសអំពីគ្រោះអាសន្នកើតមានការវាយប្រហារដោយមីស៊ីលនៅតំបន់ Gaza - ảnh 1 អ៊ីស្រាអែលប្រកាសអំពីគ្រោះអាសន្នកើតមានការវាយប្រហារ

នាថ្ងៃទី ៩ សីហា កងទ័ពអ៊ីស្រាអែលបានប្រកាសអំពីគ្រោះអសន្នកើតមានការវាយប្រហារដោយមីស៊ីលនៅ Beersheba -ជាទីក្រុងធំបំផុតនៅភាគខាងត្បូងអ៊ីស្រាអែល ដែលមានចំងាយពីតំបន់ Gaza ប្រមាណ 40 គីឡូម៉ែត្រ។ នេះគឺជាលើកដំបូងហើយ ដែលមានការប្រកាសអំពីគ្រោះអាសន្នកើតមានការវាយប្រហារដោយមីស៊ីលនៅអ៊ីស្រាអែលតាំងពីសង្គ្រាមបង្ហូរឈាមនៅតំបន់ព្រំដែនអ៊ីស្រាអែល - ហ្គាហ្សានាឆ្នាំ២០១៤ មក។

វិទ្យុអ៊ីស្រាអែលបានជូនដំណឹងថា មានស្នូរផ្ទុះជាច្រើនលើកនៅតំបន់ជាយទីក្រុង Beersheba ដែលមានប្រជាជនចំនួន ២ ហ្មឺននាក់។ កាយវិការនេះបានកើតមានឡើង ក្រោយពីប្រព័ន្ធផ្សព្វផ្សាយមជ្ឈឹមបូព៌ាបានដកស្រង់សេចក្ដីប្រកាសរបស់មជ្ឈដ្ឋានមន្ត្រីប៉ាឡេស្ទីនដែលថា បណ្ដាក្រុមប្រដាប់អាវុធ  Hamas នៅតំបន់ហ្គាហ្សា បានបញ្ឈប់ការបាញ់រ៉ុកកែតតម្រង់លើភាគីអ៊ីស្រាអែលនាថ្ងៃទី ៩ សីហាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ