អ៊ីស្រាអែលផ្អាកការផ្សាភ្ជាប់ឡើងវិញទំនាក់ទំនងជាមួយទួរគី

អ៊ីស្រាអែលផ្អាកការផ្សាភ្ជាប់ឡើងវិញទំនាក់ទំនងជាមួយទួរគី - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកBenjamin Netanyahu
(រូបថតៈ AFP/TTXVN)

(VOVworld)-នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu នាថ្ងៃទី២៨មេសា
បានសម្រេចចិត្តផ្អាកការអនុម័តលើកិច្ចព្រមព្រៀងសម្រុះសម្រួលជាមួយ ទួរគីបន្ទាប់
ពីទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែតានតឹងឡើងទាក់ទិនដល់ព្រឹត្តការណ៍
ទាហានអ៊ីស្រាអែលវាយឆ្មក់ទៅលើនាវា Mavi Marmara ដែលដឹកទំនិញជួយឧបត្ថម្ភ
ទៅកាន់តំបន់ Gazaរបស់ប៉ាឡេស្ទីន នា ឆ្នាំ២០១០។ សេចក្តីសម្រេចរបស់លោក​
Netanyahu ទាក់ទិនដល់ការព្រួយបារម្ភ អំពីស្ថានភាពនយោបាយក្នុងប្រទេសនិង
សម្ពាធពីបណ្តាកិច្ចចរចារសន្តិភាព ជាមួយប៉ាឡេស្ទីនដែលត្រូវផ្អាកមុននេះ។ ការ
ដែលទាហានអ៊ីស្រាអែល វាយ ឆ្មក់ទៅលើនាវា Mavi Marmara បង្កការខឹងសម្បាពី
សហគមន៍​អន្តរជាតិ និងរុញច្រានទំនាក់ទំនងរវាងទួរគីជាមួយអ៊ីស្រាអែលធ្លាក់
ចូលក្នុងការ ចម្រុងចម្រាស់កាទូតដ៏ធ្ងន់ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ