អាហ្វហ្គានីស្ថានផ្អាកសេចក្តីប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតី

(VOVWORLD) - នាថ្ងៃទី ១៩ តុលា មន្ត្រីមួយរូបរបស់អាហ្វហ្គានីស្ថានបានឲ្យដឹងថា៖ ផែនការប្រកាសលទ្ធផលឋថមនៃការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅនាខែកញ្ញានៅប្រទេសអាស៊ីខាងត្បូងនេះត្រូវបានផ្អាក។ 
អាហ្វហ្គានីស្ថានផ្អាកសេចក្តីប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតី - ảnh 1 អាហ្វហ្គានីស្ថានផ្អាកសេចក្តីប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតី (VNA)

(VOVworld) - នាថ្ងៃទី ១៩ តុលា មន្ត្រីមួយរូបរបស់អាហ្វហ្គានីស្ថានបានឲ្យដឹងថា៖ ផែនការប្រកាសលទ្ធផលឋថមនៃការបោះឆ្នោតប្រធានាធិបតីដែលបានប្រព្រឹត្តទៅនាខែកញ្ញានៅប្រទេសអាស៊ីខាងត្បូងនេះត្រូវបានផ្អាក។ តាមអ្នកនាំពាក្យនៃ គណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យអាហ្វហ្គានីស្ថាន លោក Aziz Ibrahimi បានឲ្យដឹងថា៖ បណ្ដាមូលហេតុដែលនាំទៅដល់សេចក្តីសម្រេចត្រូវផ្អាកគឺរួមមានបញ្ហាខាងតម្លាភាពក្នុងដំណើរការបោះឆ្នោត ស្ថានភាពយឺតយ៉ាវក្នុងការដឹកជញ្ជូនសន្លឹកឆ្នោតនិងសកម្មភាពយឺតយ៉ាវក្នុងការបញ្ជូនទិន្នន័យចូលក្នុងកុំព្យូទ័រមេ។ លោក Ibrahimi បានសង្កត់ធ្ងន់ថា៖ ការខំប្រឹងប្រែងស្តារជំនឿជឿជាក់របស់ប្រជាពលរដ្ឋទៅលើដំណើរការបោះឆ្នោតគឺសំខាន់ណាស់ ហើយត្រូវការពេលវេលាជាបន្ថែមដើម្បីកែតម្រូវដំណើរនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ