អេហ្ស៊ីប និងអ៊ីរ៉ង់នឹងបើកជើងហោះហើរត្រង់រវាងទីក្រុងនៃប្រទេសទាំងពីរឡើងវិញ

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថាភាគីទាំងពីរបានពិភាក្សាកាលពីសប្តាហ៍មុនដើម្បីចាប់ផ្តើមបន្តសកម្មភាពទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា គណៈប្រតិភូមមួយក្រុមកពីក្រសួងទេសចរណ៍អេហ្ស៊ីបគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ក្នុងពេលឆាប់ៗនេះ។
អេហ្ស៊ីប និងអ៊ីរ៉ង់នឹងបើកជើងហោះហើរត្រង់រវាងទីក្រុងនៃប្រទេសទាំងពីរឡើងវិញ - ảnh 1អេហ្ស៊ីប និងអ៊ីរ៉ង់បានជួបពិភាក្សាគ្នាដើម្បីបន្តដំណើរទេសចរណ៍រវាងប្រទេសទាំងពីរ។ រូបថត៖ AFP/VNA

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Al Arabiya និងទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ អេហ្ស៊ីប និងអ៊ីរ៉ង់នឹងបើកជើងហោះហើរត្រង់រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងគែរឡើងវិញ ក្នុងរយៈពេល ៤៥ ថ្ងៃខាងមុខ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថាភាគីទាំងពីរបានពិភាក្សាកាលពីសប្តាហ៍មុនដើម្បីចាប់ផ្តើមបន្តសកម្មភាពទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា គណៈប្រតិភូមមួយក្រុមកពីក្រសួងទេសចរណ៍អេហ្ស៊ីបគ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ក្នុងពេលឆាប់ៗនេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការចរចាទ្វេភាគីលើវិស័យទេសចរណ៍ត្រូវបានសម្របសម្រួលដោយអ៊ីរ៉ាក់។

ព័ត៌មានខាងលើត្រូវបាននាំចេញក្នុងបរិបទដែលទំនាក់ទំនងរវាងអេហ្ស៊ីប និងអ៊ីរ៉ង់កំពុងមានសញ្ញាល្អប្រសើរឡើងវិញនាពេលថ្មីៗនេះ។ កាលពីខែឧសភាកន្លងទៅ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ប្រទេសឥស្លាមនេះស្វាគមន៍ការស្តារឡើងវិញ ទំនាក់ទំនងជាមួយអេហ្ស៊ីប ដែលបានកាត់ផ្តាច់ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ