អេហ្ស៊ីបជំរុញការសម្រុះសម្រួលជាតិនៅប៉ាឡេស្ទីន

អេហ្ស៊ីបជំរុញការសម្រុះសម្រួលជាតិនៅប៉ាឡេស្ទីន - ảnh 1
អេហ្ស៊ីបជំរុញការសម្រុះសម្រួលជាតិនៅប៉ាឡេស្ទីន (AFP/VNP)




(VOVworld) – នាថ្ងៃទី ១០ មិថុនា អ្នកនាំពាក្យក្រសួងការបរទេសអាហ្ស៊ីប លោក
Badr Abdel Atty  បានប្រកាសថា៖ គែរកំពុងខំប្រឹងប្រែងចាប់ផ្តើមវង់ចរចារសម្រុះ
សម្រួល ជាតិរវាងភាគីនានានៅប៉ាឡេស្ទីនឡើងវិញ។ លោក Atty បានឲ្យដឹងថា៖
ដោយមិន​អើពើដល់ស្ថានភាពស្មុគស្មាញនាបច្ចុប្បន្នកំពុងប្រព្រឹត្តទៅក្នុងតំបន់
អេហ្ស៊ីបនៅចាត់ ទុកប៉ាឡេស្ទីនក្នុងចំណោមការយកចិត្តទុកដាក់ជួរមុខរបស់ខ្លួន និងខំប្រឹងប្រែងឆ្ពោះទៅការ បង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យដោយមានរដ្ឋធានីគឺ 
Jerusalem ខាងកើត។ តាមលោក Atty ថា៖ ប្រសិនបើគ្មានការសម្រុះសម្រួលរវាង
Hamas និង Fatah ទេនោះគឺសង្គម ប៉ាឡេស្ទីននឹងបន្តបែងចែក។ ដោយហេតុនេះ ត្រូវតែមានការដាក់សម្ពាធច្រើនថែម ទៀតដើម្បីបណ្ដាភាគីទាក់ទិននានាដំណើការ
ចរចារបង្រួញការខ្វែងគំនិតសំដៅត្រៀមរៀបចំឲ្យការចរចារសន្តិភាពជាមួយអ៊ីស្រាអែល
នាពេលខាងមុខ។ ក្រៅពីនោះអេហ្ស៊ីបនិងប្រទេសអារ៉ាប់រួមមានអារ៉ាប់ប៊ីសាអ៊ូឌីតកំពុង
អំពាវនាវឲ្យភាគីទាក់ទិននានាចាប់ផ្តើមការ ចរចារសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីនឡើង
វិញដែលត្រូវបានផ្អាក់ពីខែមេសាឆ្នាំ ២០១៤ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ