អេហ្ស៊ីបជំរុញឲ្យការបង្កើតកម្លាំងកងទ័ពរួមអារ៉ាប់

អេហ្ស៊ីបជំរុញឲ្យការបង្កើតកម្លាំងកងទ័ពរួមអារ៉ាប់ - ảnh 1
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi (រូបថត៖ibtimes.com)

(VOVworld) - នាថ្ងៃទី៦ ធ្នូ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi បាន
អំពាវនាវជាថ្មីម្ដងទៀតឲ្យការបង្កើតកម្លាំងកងទ័ពរួមអារ៉ាប់។នៅពីធីប្រារព្ធសន្និសីទ
លើកទី១២របស់មូលនិធិការផ្ដើមគំនិតអារ៉ាប់ (ATF) ដែលប្រព្រឹត្តទៅនៅរដ្ឋធានីគែរ
លោក Abdel Fattah al-Sisi បានសង្កត់ធ្ងន់ថា ការបង្កើតកម្លាំងយោធាមួយនៃប្រទេស
អារ៉ាប់ទាំងអស់គ្នានឹងជាមធ្យោបាយមួយក្នុងចំណោម មធ្យោបាយសំខាន់ដើម្បី
ជំរុញការធ្វើសមាហរណកម្មនិងការពារសន្តិសុខសំរាប់ប្រទេសអារ៉ាប់នានា។លោក
 Abdel Fattah al-Sisi បានចាត់ទុកថា ការធ្វើសមាហ រណកម្មសេដ្ឋកិច្ចរបស់ប្រទេស
អារ៉ាប់ គ្រាន់តែទទួលបានតាមរយៈការរក្សា ស្ថិរភាពអំពីនយោបាយនិងសន្តិសុខ
តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ