អេហ្ស៊ីបត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា

អេហ្ស៊ីបត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា - ảnh 1
អេហ្ស៊ីបត្រៀមរៀបចំបោះឆ្នោតរដ្ឋសភា (dailynewsegypt.com)


        Vovworld-នាថ្ងៃទី១១តុលា ក្រសួងការបរទេសអេហ្ស៊ីបបានប្រកាសថា
ស្ថានទូត​និងស្ថានកុងស៊ុលចំនួន១៣៩នៃប្រទេសនេះប្រចាំនៅឯបរទេសនឹង​រៀបចំ
បោះឆ្នោត​ក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី១៧និង១៨តុលា) ក្នុងការបោះឆ្នោត​រដ្ឋសភា ជា
ព្រឹត្តិការណ៍​ដែល​គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧តុលាដល់​ថ្ងៃទី​២ធ្នូ។ ថ្លែងមតិ
ចំពោះមជ្ឈដ្ឋាន​អ្នកសារព័ត៌មាន​រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry បានឲ្យ
ដឹងថា ដល់​ឥឡូវ​នេះកិច្ចការត្រៀមរៀបចំសំរាប់ផែនការ​បោះឆ្នោតចំពោះពលរដ្ឋ
រស់នៅនិង​ធ្វើការនៅ​ឯបរទេសបានសំរេចរួចរាល់។ គណៈ​កម្មាធិការរៀបចំការ
បោះឆ្នោតកំពូលអេហ្ស៊ីប (HEC) បានឲ្យដឹងថា អ្នក​បោះឆ្នោតជាង២៧លាននាក់
នៅទូទាំងប្រទេសនឹងទៅ​បោះឆ្នោត​​ការបោះឆ្នោត​រដ្ឋសភានឹងត្រូវបានអង្គការក្រៅ
រដ្ឋាភិបាលចំនួន៨៧ ស្ថានទូត​បណ្ដាប្រទេសនៅ​អេហ្ស៊ីបចំនួន៦០រួមជាមួយ
សហព័ន្ធអារ៉ាប់និងសារព័ត៌មានអន្តរជាតិ​ឃ្លាំមើល​យ៉ាងជិតស្និទ្ធ។​ តាមគំរោងនឹង
មានបក្ខជនឯករាជចំនួន៥៩៤១នាក់និង​សម្ព័ន្ធភាព​ចំនួន១៤នឹងប្រណាំងដណ្ដើម
អសនៈចំនួន៥៩៦ក្នុងរដ្ឋសភាអេហ្ស៊ីប​អាណត្តិខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ