អេហ្ស៊ីបបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតកំពូល

អេហ្ស៊ីបបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតកំពូល  - ảnh 1
អេហ្ស៊ីបបង្កើតគណៈកម្មាធិការរៀបចំការបោះឆ្នោតកំពូល (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១១ កញ្ញា ប្រធានាធិបតីជាបណ្តោះអាសន្នរបស់អេហ្ស៊ីប លោក
Adli Mansour បានចុះហេត្ថ លេខាលើក្រិត្យអំពីការបង្កើតគណៈកម្មាធិការរៀបចំការ
បោះឆ្នោតកំពូល (SEC) សំដៅឃ្លាំមើលការស្ទង់មតិរបស់ប្រជាជនចំពោះពង្រាងធ្វើ
វិសោធនកម្មរដ្ឋធនុញ្ញនៃការបោះឆ្នោតរដ្ឋសភានិងការបោះឆ្នោតប្រធានាធិបតីនា
ពេលខាងមុខ។ អ្នកនាំពាក្យរបស់ប្រធានាធិបតីអេហ្ស៊ីប លោក Ihab Badawy បាន
ឲ្យដឹងថា៖ គោលដៅនៃការបង្កើត SEC គឺសំដៅនាំចេញ ដំណើរផ្ទេរប្តូរនយោបាយ ដែលនឹងអូសបន្លាយក្នុងរយៈពេល ៦ ខែ នៅប្រទេស អាហ្វ្រិកខាងជើងនេះ។ ក្នុង
ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ១១ កញ្ញា សម្ព័ន្ធភាពជាតិគាំទ្រភាពស្រប
ច្បាប់ (NASL) បន្តអំពាវនាវឲ្យប្រជាជនចូលរួម យុទ្ធនាការប្រឆាំងជំទាស់ពលប្រហារ
ព្រមទាំង ព្រមានអំពីរាល់ផលវិបាកក្នុងការ ផ្តួលរលំលោក Morsi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ