អេហ្ស៊ីបបានបង្កើនការវាយកំចាត់ភេរវកម្ម

(VOVWORLD) -   នាថ្ងៃទី ១៥ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយ អេហ្ស៊ីបបានចេញសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាប៉ូលិសសម្លាប់ ភេរវជនចំនួន ៩នាក់ នៅជិត ខ្សែផ្លូវឆ្លង់កាត់វាលខ្សាច់ Assiut-Sohag ព្រមទាំងរាំងស្កាត់រាល់សកម្មភាពដែលយោងតាមក្រសួងមហាផ្ទៃអេហ្ស៊ីបបានឲ្យដឹងថាមុខសញ្ញាទាំងនេះមានអាវុធនិងគ្រឿងផ្ទុះជាច្រើនហើយកំពុងរៀបចំផែនការអនុវត្តសកម្មភាពអមិត្តសំដៅទៅលើស្ថាប័នសំខាន់ៗ។
អេហ្ស៊ីបបានបង្កើនការវាយកំចាត់ភេរវកម្ម - ảnh 1 កម្លាំងប៉ូលីសអេហ្ស៊ីប

ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងប៉ូលីសនិងក្រុមភេរវជននៅពេលដែលប៉ូលីសបានវាយឆ្មក់ចូលក្នុងទីជម្រក របស់ពួកវា។

យោងតាមអ្នកជំនាញខាងសន្តិសុខថាអេហ្ស៊ីបនឹងត្រូវបន្តកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដើម្បីកាត់បន្ថយហានិភ័យអស្ថិរភាពផងដែរ។ ទោះបីជាការវាយប្រហារភេរវកម្មបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗក៏ដោយក៏ប៉ុន្តែសន្តិសុខនៅតែជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសអាហ្វ្រិកខាងជើងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ