អេហ្ស៊ីបប្រកាសអនុវត្តស្ថានភាពអាសន្ត

(VOVworld) – នាថ្ងៃទី ២៧ មករា ប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi បានប្រកាសអនុវត្តស្ថានភាពអាសន្តនិងបម្រាមគោចរណ៍ នៅទីក្រុងចំនួន ៣ គឺ៖
Said Suez និង Ismailia ក្នុងរយៈពេល ៣០ ថ្ងៃ។ ពីព្រោះ រលកអំពើហឹង្សានៅទីនេះ
បានធ្វើឲ្យមនុស្សនចំនួន ៥០ នាក់ត្រូវស្លាប់ ក្នុងរយៈពេល​ ៣ ថ្ងៃ កន្លងមក។ ប្រធា
នាធិបតី Morsi ក៏បានអំពាវនាវឲ្យភាគីប្រឆាំងចូលរួមការសន្ទនាសំដៅដោះស្រាយ
ស្ថានភាពនាបច្ចុប្បន្ន ក៏ដូចជា ជំរុញដំណើរប្រជាធិបតេយ្យនៅ អេហ្ស៊ីប។ ប៉ុន្តែ ភាគីប្រឆាំងគ្មានកាយវិការសកម្មណាមួយឡើយ។ តំណាងនៃ ភាគីប្រឆាំងគឺ
រណស្សិសង្គ្រោះជាតិ ដែលបានដាក់សំណើរមួយចំនួនចំពោះ ប្រធានាធិបតី
អេហ្ស៊ី ក្នុងនោះមានការបង្កើតគណៈកម្មាធិការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
និងរដ្ឋាភិបាលសង្គ្រោះជាតិ។ ភាគីប្រឆាំងបានព្រមានទៀតថា៖ គេនឹងដំណើរ
ការធ្វើប៉ាតុកម្មតទៅទៀត បើសិនជា ប្រធានាធិបតី Morsi មិនឆ្លើយតបនឹង
សំណើរពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ