អេហ្ស៊ីបលុបចោលស្ថានភាពបំរាមគោចរ

អេហ្ស៊ីបលុបចោលស្ថានភាពបំរាមគោចរ - ảnh 1
អេហ្ស៊ីបលុបចោលស្ថានភាពបំរាមគោចរ (baotintuc.vn)

        Vovworld-តុលាការរដ្ឋបាលអេហ្ស៊ីបនាថ្ងៃទី១២វិច្ឆិកាបានចេញបទលុប​ចោល​ស្ថានភាពបំរាមគោចរគិតតាំងពីម៉ោង១៦នាថ្ងៃដ៏ដែល មុន២ថ្ងៃបើប្រៀប​នឹងច្បាប់
ដែលកំណត់។ ក្នុងសេចក្តីប្រកាសមួយ ទីប្រឹក្សាសារព័ត៌មានរបស់​រដ្ឋាភិបាល
បណ្ដុះអាសន្នអេហ្ស៊ីប Sherif Shawky បានអះអាងថា រដ្ឋអំណាច​នឹង​គោរពសាល
ក្រមពោលខាងលើប៉ុន្តែនឹងរង់ចាំការប្រកាសជាផ្លូវការរបស់តុលាការសិន មុន
ពេលអនុវត្ត។

        មុននោះ នាថ្ងៃទី១១វិច្ឆិកា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអេហ្ស៊ីប Mohamed Ibrahim
បានឲ្យដឹងថា កំលាំងសន្តិសុខបន្តបានដាក់ពង្រាយលើបណ្ដាខ្សែផ្លូវ ទីលាននិង
កន្លែងប្រមូលមនុស្សជាច្រើនក្នុងពេលបញ្ឈប់បទបំរាមគោចរនាថ្ងៃទី១៤វិច្ឆិកាខាង
មុខ។ ក្នុងសេចក្តីប្រកាសមួយ លោក Ibrahim បានអះអាងថា​វត្តមានរបស់កំលាំង
សន្តិសុខតាមដងវិថី សំដៅនាំមកការចាប់អារម្មណ៍សុវត្ថិភាព​ចំពោះពលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ