អាហ្សែបែហ្ស ទួកគីដំណើរការការបោះឆ្នោតរដ្ឋសភា

អាហ្សែបែហ្ស ទួកគីដំណើរការការបោះឆ្នោតរដ្ឋសភា - ảnh 1
អ្នកគាំទ្រផ្ទៀងស្ដាប់បទសន្ទរកថារបស់នាយករដ្ឋមន្រ្តីទួកគីលោក Ahmet Davutoğlu (រូបថត៖AFP)

(VOVworld) - អ្នកបោះឆ្នោតជិត៦លាននាក់លើទូទាំងប្រទេសអាហ្សែបែហ្សបាន
ចូលរួមការបោះឆ្នោតរដ្ឋសភានាថ្ងៃទី១ វិច្ចិកា។មានបេក្ខជនសរុប៧៦០នាក់មកពី
គណៈបក្សចំនួន១៣និងប្លុក១ចូលរួមក្នុងការបោះឆ្នោតរដ្ឋសភាដែលរួមមាន
អាសនៈចំនួន១២៥ដោយអាណត្តិ៥ឆ្នាំ។
អ្នកបោះឆ្នោតទួកគីនាថ្ងៃទី១ វិច្ចិកាក៏បានចូលរួមការបោះឆ្នោតរដ្ឋសភាផងដែរ។
នេះត្រូវបានចាត់ទុកជាការបោះឆ្នោតមួយក្នុងចំណោមការបោះឆ្នោតសំខាន់បំផុត
នៅទួកគីក្នុងអំឡុងច្រើនឆ្នាំកន្លងទៅ ដោយសាររដ្ឋាភិបាលប្រទេសនេះកំពុងត្រូវ
បំបែកបំបាក់យ៉ាងធ្ងន់ធ្ងរចំពោះមុខរលកវាយប្រហារបង្ហូរឈាមរបស់មុខសញ្ញាធ្វើ
សង្គ្រាមអ៊ីស្លាមក៏ដូចជាការខ្វែងគំនិតថ្មីជាមួយគណៈបក្សកម្មករជាជន Kurk
(PKK)។សមត្ថកិច្ចទួកគីបានពង្រឹងសន្តិសុខក្នុងអំឡុងដំណើរការបោះឆ្នោត ដោយ
ដាក់ពង្រាយប៉ូលិសចំនួន៣៨៥ពាន់នាក់ចូលរួមធានាសន្តិសុខ។នេះជាការបោះ
ឆ្នោតលើកទី២ក្នុងរយៈពេល៥ខែកន្លងទៅនៅទួកគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ