អេហ្ស៊ីបអះអាងថាការធ្លាក់យន្តហោះរុស្ស៊ីនៅអេហ្ស៊ីបគឺដោយភេរវកម្ម

អេហ្ស៊ីបអះអាងថាការធ្លាក់យន្តហោះរុស្ស៊ីនៅអេហ្ស៊ីបគឺដោយភេរវកម្ម - ảnh 1
ចំណែកមួយនៃយន្តហោះ A៣២១ នៅលើឧបទ្វីប Sinai នាថ្ងៃទី១ វិច្ចិកា (រូបថត៖Xinhua/TTXVN)

(VOVworld) - ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi នាថ្ងៃទី២៤ កុម្ភៈ​ បាន
អះអាងថា ពួកភេរវករពិតជាឈរនៅខាងក្រោយរឿងហេតុដែលយន្តហោះ A៣២១
 របស់រុស្ស៊ីធ្លាក់នៅឧបទ្វីប Sinai របស់អេហ្ស៊ីបកាលពីខែសីហា  ឆ្នាំ២០១៥។នេះជា
លើកដំបូងដែលអេហ្ស៊ីបទទួលស្គាល់ជាផ្លូវការថា នេះជាការ វាយប្រហារដោយ
ភេរវកម្ម។លោក Al-sisi ចាត់ទុកថា ក្រុមជនដៃដល់ពោល ខាងលើចង់បំផ្លិចបំផ្លាញ
ផ្នែកទេសចរណ៍របស់អេហ្ស៊ីប​ក៏ដូចជាទំនាក់ទំនងរវាង អេហ្ស៊ីបជាមួយរុស្ស៊ី
អ៊ីតាលីនិងពិភពលោកទាំងមូល សំដៅដាក់ឲ្យអេហ្ស៊ីបទៅដាច់ ដោយឡែកពីពិភព
លោក។
មុននោះ នាពាក់កណ្ដាលខែវិច្ចិកា ឆ្នាំ២០១៥ រុស្ស៊ីបានអះអាងថា យន្តហោះ
A៣២១ នេះត្រូវធ្លាក់ដោយការបំផ្ទុះគ្រាប់បែក ហើយក្រុមភេរវកម្មនៃអង្គការរដ្ឋ
អ៊ីស្លាម (IS) ស្វ័យប្រកាសក៏បានទទួលស្គាល់ជាជនដៃដល់នៃរឿងហេតុនេះ។
ប៉ុន្តែ នៅពេលនោះ រដ្ឋអំណាចអេហ្ស៊ីបប្រកាសថា មិនទាន់ស្វែងរកបាននូវ
ភស្តុតាងណាមួយដែលសរឲ្យឃើញថាមានការទាក់ទិនដល់ភេរវកម្មក្នុងរឿង
 ហេតុនេះនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ