ឥណ្ឌាចាប់ផ្តើមដំណើរការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតសភាជាន់ទាប

(VOVWORLD) - នៅព្រឹកថ្ងៃទី ៤ ខែមិថុនា ទីភ្នាក់ងារបោះឆ្នោតឥណ្ឌាបានចាប់ផ្តើមដំណើរការរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតសភាជាន់ទាបឥណ្ឌា ក្រោមលក្ខខណ្ឌសន្តិសុខតឹងតែង។ 
ឥណ្ឌាចាប់ផ្តើមដំណើរការរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតសភាជាន់ទាប - ảnh 1ការរៀបចំសម្រាប់ការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់នៅស្ថានីយរាប់សន្លឹកឆ្នោតក្នុងទីក្រុង Nagpur រដ្ឋ Maharashtra ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃទី៣ មិថុនា  (រូបថត៖ ANI)

ការរាប់សន្លឹកឆ្នោតបានចាប់ផ្តើមជាមួយនឹងសន្លឹកឆ្នោត ផ្ញើរតាមប្រៃ សណីយ៍។ នៅថ្ងៃនេះផងដែរ ទីភ្នាក់ងារបោះឆ្នោតឥណ្ឌាបានរាប់សន្លឹកឆ្នោតក្នុងពេលដំណាលគ្នាសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃរដ្ឋ Andhra Pradesh និង Odisha និងការបោះឆ្នោតបំពេញបន្ថែមនៅក្នុងមណ្ឌលបោះឆ្នោតចំនួន ២៥។ លទ្ធផលផ្លូវការនៃការបោះឆ្នោតនឹងប្រកាសនៅល្ងាចនេះ។

ការស្ទង់មតិចំនួនពីរមុនការរាប់សន្លឹកឆ្នោតបានព្យាករណ៍ថា គណបក្ស BJP ដែលកំពុងកាន់អំណាចនឹងធ្វើឱ្យប្រសើរឡើងនូវចំនួនអាសនៈដែលខ្លួនកាន់កាប់នៅក្នុងសភាជាន់ទាបអាណាត្តិថ្មី បើធៀបនឹងអាសនៈចំនួន ៣០៣ ដែលខ្លួនបានឈ្នះនៅក្នុងការបោះឆ្នោតសភាជាន់ទាបឥណ្ឌាទូទៅក្នុងឆ្នាំ ២០១៩។ ការបោះឆ្នោតឥណ្ឌាឆ្នាំនេះ ចាប់ផ្តើម ពីថ្ងៃទី ១៩ ខែមេសានិងប្រព្រឹត្តទៅជា ៧ ដំណាក់កាល អូសបន្លាយរយៈពេល ៦ សប្តាហ៍។ ការបោះឆ្នោតចុងក្រោយធ្វើឡើងនៅថ្ងៃទី ១ខែមិថុនា។ ការបោះឆ្នោតជ្រើសរើសសមាជិកសភាតំណាងសភាជាន់ទាបចំនួន ៥៤៣ អាសនៈនៃប្រទេសនេះ។ អ្នកបោះឆ្នោតឥណ្ឌាប្រហែល ៦៤២ លាននាក់បានប្រើសិទ្ធិជាពលរដ្ឋរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ