ឥណ្ឌូណេស៊ីបញ្ជាក់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅស៊ូឡាវ៉ាស៊ី (Sulawesi)

(VOVWORLD) - អញ្ជើញថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតា លោក Mahfud MD បានឲ្យដឹងថាជនដៃដល់ទាំងពីរនាក់បានស្លាប់ រីឯមនុស្សប្រមាណ ២០ នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ។
ឥណ្ឌូណេស៊ីបញ្ជាក់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតនៅស៊ូឡាវ៉ាស៊ី (Sulawesi) - ảnh 1ទិដ្ឋភាពនៅហ្នឹងកន្លែងកើតហេតុនី ព្រះវិហារនៅ Makassar ប្រទេសឥណ្ឌូនេស៊ីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

រដ្ឋមន្រ្តីសន្តិសុខឥណ្ឌូនេស៊ី លោក Mahfud MD បានប្រកាសថាការវាយប្រហារនៅខាងក្រៅវិហារកាតូលិកនៅ Makassar ក្នុងខេត្តស៊ូឡាវ៉ាស៊ី (Sulawesi) ភាគកណ្តាលនៃប្រទេសនេះកាលពីថ្ងៃទី ២៨ ខែមីនា គឺជាករណីបំផ្ទុះគ្រាប់បែកអត្តឃាតដោយមុខសញ្ញាចំនួន ២ នាក់បានអនុវត្តន៍។

អញ្ជើញថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតា លោក Mahfud MD បានឲ្យដឹងថាជនដៃដល់ទាំងពីរនាក់បានស្លាប់ រីឯមនុស្សប្រមាណ ២០ នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ។ នាបច្ចុប្បន្ននេះមិនមានអង្គការណាមួយ ទទួលស្គាល់ថាបានអនុវត្តការបំផ្ទុះគ្រាប់បែកដូចពោលខាងលើនេះ ទេ។ ប៉ូលីសឥណ្ឌូនេស៊ី កំពុងស៊ើបអង្កេតលើករណីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ