ឥណ្ឌូណេស៊ីបញ្ជូននាវាចំបាំងស្វែងរកជនបាត់ខ្លួនក្នុងការលិចនាវា
![ឥណ្ឌូណេស៊ីបញ្ជូននាវាចំបាំងស្វែងរកជនបាត់ខ្លួនក្នុងការលិចនាវា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_12_24/ttxvn_marina_baru.jpg) |
ឥណ្ឌូណេស៊ីបញ្ជូននាវាចំបាំងស្វែងរកជនបាត់ខ្លួនក្នុងការលិចនាវា (Image: VNA) |
(VOVworld) – នាថ្ងៃទី២៣ ធ្នូ កំលាំងជួយសង្គ្រោះឥណ្ឌូណេស៊ីបានរកឃើញ
បន្ថែមសាកសពនៃជនរងគ្រោះចំនួន ១៦ នាក់ទៀតក្នុងការលិចនាវាដឹកជញ្ជូន
ភ្ញៀវទេសចរនៅប៉ែកអាគ្នេយ៍កោះ Sulawesi នៃប្រទេសនេះដែលធ្វើឲ្យចំនួនអ្នក
ត្រូវស្លាប់កើនឡើងដល់ ២៣ នាក់។ ប្រមុខស្ថាប័នស្វែងរកនិងជួយសង្គ្រោះ
ជាតិឥណ្ឌូណេស៊ី លោក Bambang Soelistyo បានឲ្យដឹងថា៖ កងទ័ពជើងទឹកនៃ
ប្រទេសនេះនឹងបញ្ជូននាវាចំបាំងទៅតំបន់គ្រោះថ្នាក់ពោលខាងលើដើម្បីចូលរួម
ការជួយសង្គ្រោះ៕