ឥណ្ឌានិងប៉ាគីស្ថានពិភាក្សាអំពីការបើករបៀង Kartarpur

(VOVWORLD) - យោងតាមអ្នកនាំពាក្យរបស់ក្រសួង ការបរទេសឥណ្ឌា លោក Raveesh Kumar នេះជាកាចរចារ  “បើកចំហរ”មជ្ឃដ្ឋានមន្ត្រី បានជួបគ្នានៅ ទីក្រុង Attari នៃប្រទេសឥណ្ឌា ដើម្បីពិភាក្សាអំពីផ្នែកបច្ចេកទេសនិងពង្រាងកិច្ចព្រមព្រៀងមួយអំពីរបៀងដែល អនុញាត្តអោយមានការលើកលែង ទិដ្ឋាការចំពោះធម្មយាត្រា ឥណ្ឌា។ 
ឥណ្ឌានិងប៉ាគីស្ថានពិភាក្សាអំពីការបើករបៀង Kartarpur - ảnh 1ប៉ូលីសឥណ្ឌាពង្រឹងសន្តិសុខនៅស្ថានីយ៍រថភ្លើង Attari (រូបថត៖ AFP/TTXVN) 

ឥណ្ឌានិងប៉ាគីស្ថាននាថ្ងៃទី ១៤ ខែ មីនា បានរៀបចំការចរចារលើកដំបូង អំពីរបៀង Kartarpur សំដៅបង្កលក្ខណៈអោយធម្មយាត្រា ឥណ្ឌា ដល់ប៉ាគីស្ថាន ចូលរួមពិធីរំលឹកខួបលើកទី  ៤៤០ នៃថ្ងៃកំណើតរបស់ Guru Nanak Dev  នៅ Gurdwara  Darbar Sahib ដែលជាប្រសាទ សាសនា Sikh ស្ថិតនៅតំបន់ ភាគខាងកើតប្រទេសប៉ាគីស្ថាន។ យោងតាមអ្នកនាំពាក្យរបស់ក្រសួង ការបរទេសឥណ្ឌា លោក Raveesh Kumar នេះជាកាចរចារ  “បើកចំហរ”មជ្ឃដ្ឋានមន្ត្រី បានជួបគ្នានៅ ទីក្រុង Attari នៃប្រទេសឥណ្ឌា ដើម្បីពិភាក្សាអំពីផ្នែកបច្ចេកទេសនិងពង្រាងកិច្ចព្រមព្រៀងមួយអំពីរបៀងដែល អនុញាត្តអោយមានការលើកលែង ទិដ្ឋាការចំពោះធម្មយាត្រា ឥណ្ឌា។ ខណៈពេលនោះក្នុងសេចក្តីប្រកាស របស់ក្រសួងការបរទេស ប៉ាគីស្ថាន បន្ទាប់ពីកាសន្ទនាបានលើកច្បាស់ថា ភាគីទាំងពីរបានពិភាក្សាលំអិត និង ស្ថាបនាស្តីពីបញ្ហាជាច្រើននិងបណ្តាប្រការរបស់កិច្ចព្រមព្រៀងដែលបានលើកឡើងនិងឯកភាពគ្នានឹងបន្តសហការដើម្បីដំណើរការរបៀង Kartarpur យ៉ាងឆាប់ៗ។ភាគីទាំងពីរនឹងបន្តការចរចារក្នុងប៉ុន្មានសប្តាហ៍ខាងមុខដើម្បីបោះ ជំហានទៅកិច្ចព្រមព្រៀងចុងក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ