ឥណ្ឌានិងអាស៊ានអាចសហ​ការ​ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីថាមពលកកើតឡើងវិញ

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងអគ្គិសនី ថាមពលថ្មី និងថាមពលកកើតឡើងវិញឥណ្ឌា លោក Raj Kumar Singh នៅថ្ងៃទី ៧ ខែកុម្ភៈ បានចាត់ទុកដា ប្រទេសឥណ្ឌា និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អាចរួមដៃគ្នា អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីថាមពលកកើតឡើងវិញ (RE) និងធ្វើការស្រាវជ្រាវលើគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីកសាងមជ្ឈមណ្ឌលផលិតថាមពលកកើតឡើងវិញក្នុងតំបន់។
ឥណ្ឌានិងអាស៊ានអាចសហ​ការ​ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីថាមពលកកើតឡើងវិញ - ảnh 1រូបភាព៖ TTXVN

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាស្តីពីថាមពលកកើតឡើងវិញ លោករដ្ឋមន្ត្រី Singh បានបញ្ជាក់ថា ប្រទេសអាស៊ីខាងត្បូងមួយនេះ និងអាស៊ានអាចសហការជាមួយគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីថាមពលកកើតឡើងវិញទាំងមូល ដែលនឹងជួយជំរុញសកម្មភាពចែករំលែកចំណេះដឹង លើកកំពស់សមត្ថភាពនិងជួយគាំទ្រផ្នែកបច្ចេកទេស ក៏ដូចជាស្វែងរកគំនិតផ្តួចផ្តើមរួមគ្នាដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលផលិតថាមពលកកើតឡើងវិញក្នុងតំបន់ផងដែរ។

កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាស្តីពីថាមពលកកើតឡើងវិញ ត្រូវបានក្រសួងអគ្គិសនី ថាមពលថ្មី និងថាមពលកកើតឡើងវិញ សហការជាមួយក្រសួងការបរទេសឥណ្ឌា រៀបចំឡើងនៅថ្ងៃទី៧ និងទី៨ ខែកុម្ភៈ ក្រោមប្រធានបទ “បទពិសោធន៍ និងការច្នៃប្រឌិតសម្រាប់ទីផ្សារថាមពលកកើតឡើងវិញ រួមបញ្ចូលគ្នា"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ