ឥណ្ឌានិងឥណ្ឌូនេស៊ីអំពាវនាវឲ្យដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី

ឥណ្ឌានិងឥណ្ឌូនេស៊ីអំពាវនាវឲ្យដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី - ảnh 1
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo (ខាងស្ដាំ)និងនាយករដ្ឋមន្រ្តីឥណ្ឌា
លោក Narendra Modi (រូបថត៖Berita Daerah)

(VOVworld) - នាថ្ងៃទី១២ ធ្នូ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បាន
អញ្ជើញទៅកាន់រដ្ឋធានី ញូវដេលី ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅឥណ្ឌា
រហូតដល់ថ្ងៃទី១៣ ធ្នូ។នៅជំនួបចរចារជាមួយនាយករដ្ឋមន្រ្តីប្រទេសម្ចាស់ផ្ទះលោក
 Narendra Modi ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ចំពោះសិទ្ធិ
សេរីភាពខាងនាវាចរណ៍ ព្រមទាំងសន្យាថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការលើ
វិស័យនេះ។ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ ធ្ងន់ទៅលើ
សារៈសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធី សមស្របជា មួយនឹងច្បាប់
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ