ឥណ្ឌូនេស៊ីផ្អាកកិច្ចសហប្រតិបតិ្តការយោធាជាមួយអូស្ត្រាលី

ឥណ្ឌូនេស៊ីផ្អាកកិច្ចសហប្រតិបតិ្តការយោធាជាមួយអូស្ត្រាលី - ảnh 1
កងកម្លាំងពិសេសឥណ្ឌូនេស៊ី (រូបថត៖radionz.co.nz)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន ABC របស់អូស្ត្រាលី នាថ្ងៃទី៤ មករា បាន
ផ្សាយថា ឥណ្ឌូនេស៊ីបានផ្អាកកិច្ចសហប្រតិបតិ្តការយោធាទាំងអស់ជាមួយ
អូស្រ្តាលី។មូលហេតុត្រូវបានចាត់ទុកថា គឺដោយសារទាក់ទិនដល់ឯកសារហ្វឹកហ្វឺន
ដែលមានលក្ខណៈរំលោភនៅមូលដ្ឋានមួយរបស់កងកម្លាំងពិសេសអូស្ត្រាលី។អ្នក
នាំពាក្យកងទ័ពឥណ្ឌូនេស៊ី ឧត្តមសេនីយ៍ត្រី Wuryanto អះអាងថា កិច្ចសហប្រតិបតិ្ត
ការរវាងឥណ្ឌូនេស៊ីនិងកងកម្លាំងការពារជាតិអូស្ត្រាលីត្រូវផ្អាកភ្លាមមួយ រំពិច។
លោក Wuryanto មិនបង្ហាញមូលហេតុនៃអំពើពោលខាងលើទេ តែ ប្រកាសថា
ប្រការនេះទាក់ទិនដល់បញ្ហាខាងបច្ចេកទេសតែប៉ុណ្ណោះ។ភាគី អូស្ត្រាលីមិនទាន់
បញ្ជាក់នូវព័ត៌មានពោលខាងលើនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ