ឥណ្ឌូនេស៊ីរឹតបន្តឹងសន្តិសុខនៅ Bali

ឥណ្ឌូនេស៊ីរឹតបន្តឹងសន្តិសុខនៅ Bali - ảnh 1
ប៉ូលីសប្រឆាំងភេរវកម្មរបស់ឥណ្ឌូនេស៊ី (រូបថត៖pri.org)

(VOVworld) - រដ្ឋអំណាចឥណ្ឌូនេស៊ីបានរឹតបន្តឹងសន្តិសុខនៅ Bali ក្រោយពី
មានព័ត៌មានស្ដីអំពីមុខសញ្ញាមួយនាក់ដែលកំពុងមានឧបាយកលវាយប្រហារទៅ
លើកោះទេសចរណ៍នេះ។នាយប់ថ្ងៃទី២២ សីហា ប្រធានប៉ូលីសខេត្ត Bali លោក
 Sugeng Priyanto បានឲ្យដឹងថា ចំពោះមុខព័ត៌មានពោលខាងលើ សមត្ថកិច្ច កំពុង
បង្កើនសន្តិសុខនៅគ្រប់ច្រកចូល Bali និងកំពង់ផែតូចៗនៅជុំវិញ Bali ផងដែរ។
នាចុងសប្ដាហ៍កន្លងទៅ ប៉ូលីសប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីបានប្រកាសថា គេ
កំពុងស៊ើបអង្កេតទៅលើករណីដែលជនសង្ស័យជាភេរវករមួយនាក់ត្រូវបានចាប់
ខ្លួនកាលពីសប្ដាហ៍មុនពីឧបាយកាលវាយប្រហារទៅលើកោះ Bali៕

ប្រតិកម្មទៅវិញ

ផ្សេងៗ