ឥណ្ឌាប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - អនុប្រធានាធិបតីឥណ្ឌា លោក Venkaiah Naidu បានអះអាងកាលពីថ្ងៃទី ៩ ខែឧសភាថា ឥណ្ឌាប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងវិស័យផ្សេងៗ។

ឥណ្ឌាប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1អនុប្រធានាធិបតីឥណ្ឌានៅឯព្រលានយន្តហោះអន្តរជាតិ Noi Bai  

អញ្ជើញថ្លែងទៅកាន់សហគមន៍អាណិកជនឥណ្ឌា ដែលជាសកម្មភាពដំបូងរបស់ខ្លួន បន្ទាប់ពីបានមកដល់ទីក្រុងហាណូយ នាព្រឹកថ្ងៃដដែលនោះ ដើម្បីអនុវត្តន៏នូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនិងចូលរួមមហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak - ២០១៩ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១២ ខែឧសភានោះ លោក Naidu  បានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ហើយនៅតែរឹងមាំជាមួយពេលវេលា។  ស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ អនុប្រធានាធិបតីឥណ្ឌាបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យផ្សេងៗ ។

លោក Naidu ក៏បានលើកឡើងថា ការអភិវឌ្ឍវិស័យកសិកម្មគឺជាកត្តាដ៏សំខាន់សម្រាប់ ជួយវៀតណាមសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ហើយញូវដេលីមានឯកសិទ្ធិក្នុងមុខងារជាដៃគូអភិវឌ្ឍន៍គាំទ្រវៀតណាមក្នុងបដិវត្តន៍កសិកម្ម និងធានាសន្តិសុខស្បៀងផងដែរ។ អនុប្រធានាធិបតីឥណ្ឌា លោក Naidu ក៏បានសម្តែងនូវការពេញចិត្តចំពោះការដែល ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាបានកើនឡើងទ្វេដង ពោលគឺ ពី ៧,៨ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦ ឡើងដល់ជិត ១៤ ពាន់ លានដុល្លារអាមេរិកកាលពីឆ្នាំមុន។ លោកក៏បានអំពាវនាវឲ្យប្រទេសទាំងពីរប្រកៀកស្មាគ្នា ជាមួយមោទនភាពនិងការប្តេជ្ញាចិត្ត ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍន៍ប្រទេសនីមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ