ឥណ្ឌាអនុម័តលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងជៀសវាងការហូតពន្ធពីរលើកចំពោះវៀតណាម

ឥណ្ឌាអនុម័តលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងជៀសវាងការហូតពន្ធពីរលើកចំពោះវៀតណាម - ảnh 1
អង្គភាពអាជីវកម្មវៀតណាមនិងឥណ្ដាផ្លាស់ប្ដូរបទពិសោធន៍សហប្រតិបតិ្តការ (រូបថត៖TTXVN)

(VOVworld) - ឥណ្ឌានាថ្ងៃទី៧ តុលា បានអនុម័តលើពិធីសារធ្វើវិសោធនកម្មនូវកិច្ច
ព្រមព្រៀងជៀសវាងការហូតពន្ធពីរលើកចំពោះវៀតណាម។ពិធីសារនេះបានដាក់
ចេញរាល់បទដ្ឋានត្រូវបានអន្តរជាតិទទួលស្គល់ដែលទាក់ទិនដល់ការផ្លាស់ប្ដូរប្រ
កបដោយប្រសិទ្ធិភាពនូវព៏ត៌មានស្ដីពីបញ្ហាពន្ធ ក្នុងនោះមានព័ត៌មានធនាគារផង។
ពិធីសារក៏បានកំណត់ថា ព័ត៌មានពីភាគីវៀតណាមទាក់ទិនដល់ប្រជាពលរដ្ឋឥណ្ឌា
អាចត្រូវបានចែករំលែកជាមួយស្ថាប័ននីតិប្រតិបតិ្តនានាអនុញ្ញាត្តិដោយសមត្ថកិច្ច
របស់វៀតណាមនិងឥណ្ដា។កិច្ចព្រមព្រៀងជៀសវាងការហូតពន្ធពីរ លើក​(DTAA)
នាបច្ចុប្បន្នរវាងឥណ្ដាត្រូវបានចុះហត្ថលេខានាឆ្នាំ១៩៩៤។ភាគី ទាំងពីរបានឯក
ភាពកែសម្រួលមាត្រាស្ដីអំពីការផ្លាស់ប្ដូរព័ត៌មានដើម្បីឆ្លើយតប នឹងបទដ្ឋានអន្តរ
ជាតិ បំពេញបន្ថែមមាត្រាថ្មីមួយស្ដីអំពីការជួយឧបត្ថម្ភយកពន្ធ លើយសំរេចចេញ
ពិធីសារធ្វើវិសោធនកម្មដើម្បីគោលដៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ