ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អញ្ជើញទទួលជួបជាមួយអនុពន្ធ យោធាឥណ្ឌានិងអ៊ីស្រាអែល

(VOVWORLD) -នាថ្ងៃទី ៩ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស វៀតណាម ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាមបានអញ្ជើញទទួលជួបជាមួយវរសេនីយ៍ឯក លោក PS Punia អនុពន្ធយោធានៃក្រសួងការពារជាតិឥណ្ឌាប្រចាំនៅវៀតណាមដែលអញ្ជើញចូលជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មររបស់ខ្លួន និងវរសេនីយ៍ឯក លោក Varandan Kumar ដែលទទួលបេសកកម្មថ្មីជា អនុពន្ធយោធាក្រសួងការពារជាតិ ឥណ្ឌាប្រចាំនៅវៀតណាម។ 
ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អញ្ជើញទទួលជួបជាមួយអនុពន្ធ យោធាឥណ្ឌានិងអ៊ីស្រាអែល - ảnh 1 ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អញ្ជើញទទួលជួបជាមួយអនុពន្ធ យោធាឥណ្ឌានិងអ៊ីស្រាអែល

ក្នុងជំនួបទាំងនេះលោក Nguyen Chi Vinh បានវាយតម្លៃថាទំនាក់ទំនងលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាក្នុងរយៈពេលកន្លងទៅបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅនិងទូលាយដោយឥតឈប់ឈរព្រមទាំងប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

នាព្រឹកថ្ងៃដដែល លោក Nguyen Chi Vinh បានទទួលជួបជាមួយលោក Taibel Yaakov អនុពន្ធយោធាអ៊ីស្រាអ៊ែលប្រចាំនៅវៀតណាមដែលអញ្ជើញ ចូលជំរាប លាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មរបស់ខ្លួន និងលោកស្រី Bloria Hamama ដែលទទួលបេសកកម្មថ្មីជាអនុព័ន្ធយោធា អ៊ីស្រាអែលប្រចាំនៅវៀតណាម។ ក្នុងជំនួបទាំងនេះ Nguyen Chi Vinh មានគោលបំណងចង់ឲ្យ លោក Taibel Yaakovនឹងបន្តខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការព្រមទាំងបង្កើនទំនុកទុកចិត្តនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរនិយាយរួមនិងកងទ័ពនៃប្រទេសទាំងពីរនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ