ឧទ្ទេសនាមវប្បធម៌វៀតណាមនៅអូស្ត្រាលី

(VOVWORLD) -នាថ្ងៃទី៧ខែមេសា ស្ថាន ទូតវៀតណាមប្រចាំនៅអូស្ត្រាលីបានរៀបចំពិធីជួបប្រា ស្រ័យ “ព្រឹត្តិការវៀតណាម” ដើម្បីឧទ្ទេសនាម ផ្សព្វផ្សាយវប្បធម៌និងម្ហូបអាហារ វៀត ណាមទៅកាន់នារីប្រទេសនានា។
ឧទ្ទេសនាមវប្បធម៌វៀតណាមនៅអូស្ត្រាលី - ảnh 1 ទស្សនិកជនទស្សនាសិល្បៈករ Pham Bao Khanh Linh សម្តែង

ចូលរួមក្នុងពិធីមានវត្តមានភរិយាឯកអគ្គរដ្ឋទូត ប្រមុខក្រុមបេសក កម្មការទូតតំណាងការទូតជានារីនៃប្រទេសប្រចាំនៅរដ្ឋធានី Canberra ផងដែរ។

        នៅក្នុងជំនួបនេះ ភ្ញៀវទាំងអស់នឹងបានទស្សនាការសម្តែងសិល្បៈដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម ដែលសម្តែងដោយសិល្បៈករជនជាតិអូស្ត្រាលីដើមកំណើតវៀតណាម Pham Bao Khanh Linh ។ ទន្ទឹមជាមួយគ្នានោះ ជាកម្មវិធីឧទ្ទេសនាមអំពីម្ហូបអាហារ វៀតណាម។ នារីមកពីប្រទេសនានា សុទ្ធតែសម្តែងចំណាប់អារម្មណ៍ចំពោះម្ហូបវៀតណាម ដែលបាននារីៗស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលីតាំងបង្ហាញយ៉ាងស្អាតគួរឲ្យទាក់ទាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ