ឧទ្ទេសនាមស្ដីពីលក្ខណៈវិសេសវិសាលនៅក្នុង "ទិវាវៀតណាមនៅអេស្ប៉ាញ"

(VOVWORLD) -នាយប់ថ្ងៃទី ២៣ ឧសភា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ"ទិវាវៀតណាមនៅអេស្ប៉ាញ ២០១៧" និង "លំហវប្បធម៌វៀតណាម" នៅទីក្រុងម៉ាឌ្រីដ ។
ឧទ្ទេសនាមស្ដីពីលក្ខណៈវិសេសវិសាលនៅក្នុង ទិវាវៀតណាមនៅអេស្ប៉ាញ 

នាយប់ថ្ងៃទី ២៣ ឧសភា (តាមម៉ោងតំបន់) ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធ"ទិវាវៀតណាមនៅអេស្ប៉ាញ ២០១៧" និង "លំហវប្បធម៌វៀតណាម" នៅទីក្រុងម៉ាឌ្រីដ ក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - អេស្ប៉ាញ (២៣ ឧសភា ឆ្នាំ - ១៩៧៧ ២៣ ឧសភា ឆ្នាំ ២០១៧) ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖

“វៀតណាមជាប្រទេសដែលមានការផ្លាស់ប្តូរពាណិជ្ជកម្មធំជាងគេជាមួយអេស្ប៉ាញនៅក្នុងអាស៊ាន។ វៀតណាមនឹងបន្តជាទីមកដល់ដ៏ទាក់ទាញរបស់ភ្ញៀវទេសចរណ៍អេស្ប៉ាញ ដោយមានចំនួនភ្ញៀវទេសចរណ៍ជាង ៦៥០០០នាក់នៅឆ្នាំ ២០១៦ គឺកើន ២៩ % បើប្រៀបនឹងឆ្នាំមុននេះ ហើយកើនទ្វេដងបើប្រៀបនឹងឆ្នាំ ២០១០។ តួលេខនេះបានសរឲ្យឃើញថា ក្នុងក្រសែភ្នែករបស់មិត្ត វៀតណាមនាពេលបច្ចុប្បន្នជាប្រទេសមានសុខសាន្តត្រាណ រាក់ទាក់ រស់រវើកហើយជាទីមកដល់ឈានមុខគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការវិនិយោគនិងទេសចរណ៍”។     ទិវាវៀតណាមនៅអេស្ប៉ាញដោយមានឈុតសម្ដែងសិល្បៈវិសេសវិសាលជាច្រើន ហើយមានការតាំងពិព័រណ៍ស្ដីពីលក្ខណៈវិសេសវិសាលដោយឡែកនៃតំបន់នីមួយៗនៅវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ