ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊

ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊ - ảnh 1
ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុងវិស័យនុយគ្លេអ៊ែស៊ីវិល


        Vovworld-នាថ្ងៃទី១៣តុលានៅក្រុងហាណូយឧបការីរដ្ឋមន្ត្រីការបរទេស
​អាមេរិក​លោក Thomas Countryman ទទួលបន្ទុកបញ្ហាសហប្រតិបត្តិការ​នុយគ្លេអ៊ែ
ស៊ីវិលនិង​ប្រឆាំង​ការរីកសាយអាវុធប្រល័យលោកបានជួបសន្ទនា​ជាមួយមជ្ឈដ្ឋាន
សារព័ត៌មានវៀត​ណាម​ផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការវៀតណាម-អាមេរិកក្នុង
វិស័យនុយគ្លេអ៊ែស៊ីវិល​ក៏ដូចជាត្រួតពិនិត្យពាណិជ្ជកម្មក្នុងដំណើរការឆ្ពោះទៅ
អនុវត្តកិច្ចព្រមព្រៀងដៃគូ​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
លោក Thomas Countryman បាន​ឲ្យ​ដឹងថា វៀតណាមនិងអាមេរិកបាន​ចុះហត្ថលេខា
លើកិច្ចព្រមព្រៀង​សហប្រតិបត្តិការក្នុងវិស័យនុយគ្លេអ៊ែស៊ីវិលនាឆ្នាំ២០១៤និង
ដំណើរទស្សនកិច្ចលើកនេះរបស់លោកដើម្បីពិភាគ្សាអំពីបំណង​របស់វៀតណាម
ក្លាយទៅជាប្រទេសដើម​ដំបូង​ក្នុងអាស៊ានផលិតថាមពល​នុយគ្លេអ៊ែ។ ស្ដីពីទំនាក់
ទំនងរវាង TPP និងថាមពល ឧបការី Thomas Countryman បានចាត់ទុកថា នេះជា
ទំនាក់ទំនងមានផលប្រយោជន៍ ប្រសិនបើ TPP ទទួល​បានជោគជ័យក្នុងការជំរុញ
សេដ្ឋកិច្ចវៀតណាមមាន​កំណើន​ថែម​ទៀត​នឹង​បង្កើនតម្រូវការប្រើប្រាស់ថាមពល
និងប្រការនេះទាក់ទិនដល់ការធ្វើ​យ៉ាង​ម៉េច​ដើម្បី​ធានាកិច្ចសន្យាទប់ទល់នឹងបំរ៉ែបំរួល
អាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ