ឧបនាយករដ្ឋន្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធាន JICA

នាថ្ងៃទី ២៩ សីហា ឧបនាយករដ្ឋន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួប សន្ទនាជាមួយអនុប្រធានអង្គការសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) Arakawa
Hiroto ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ ក្នុងជំនួប
សន្ទនា ឧបនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc  មានគោលបំណងថា៖ ជប៉ុនបន្តរក្សារ
និងបង្កើនការផ្តលទុនជំនួយអភិវឌ្ឍន៍ ODA ឲ្យវៀតណាមតទៅទៀត។ ក្រៅពីនោះ
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើ JICA  ជួយឧបត្ថម្ភវៀតណាមក្នុងការ
រៀបចំបណ្ដាសកម្មភាពជាក់ស្តែងសំរាប់ឆ្នាំមិត្តភាពវៀតណាម-ជប៉ុន ២០១៣។
អនុប្រធាន JICA លោក Arakawa Hiroto បានសម្តែងនូវគោលបំណងថា៖ JICA នឹងបន្តរួមវិភាគទានថែមទៀតសំដៅបង្កើនការយោគយល់និងទំនុកចិត្តក្នុងទំនាក់
ទំនងលើគ្រប់វិស័យដែលប្រទេសទាំង ២ យកចិត្តទុកដាក់ឲ្យខ្លាំងក្លាថែមទៀត៕

ឧបនាយករដ្ឋន្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធាន JICA - ảnh 1
ឧបនាយករដ្ឋន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួប សន្ទនាជាមួយអនុប្រធានអង្គការសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) Arakawa Hiroto
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ