ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ជួបសន្ទនាជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Binh

ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai ជួបសន្ទនាជាមួយអ្នកបោះឆ្នោតនៅខេត្ត Thai Binh - ảnh 1
លោកឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ថ្លែងមតិក្នុងការជួបប្រាស្រ័យ
ជាមួយអ្នកបោះឆ្នោតខេត្ត Thai Binh (រូបថតៈ chinhphu.vn)

(VOV)_ នាព្រឹកថ្ងៃទី ២ ​កក្កដា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung
Hai និងគណៈ​ប្រតិភូសមាជិក សមាជិកាសភាមណ្ឌលខេត្ត Thai Binh (ភាគខាង
ជើង​វៀតណាម) បានផ្លាស់ប្តូរជាមួយអ្នកបោះឆ្នោត នៅស្រុក Vu Thu អំពី​លទ្ធ
ផល​នៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣ និង​ផ្ទៀងស្ដាប់
មតិរបស់អ្នកបោះឆ្នោតនៅទីនេះ។ 

          នៅទីនេះ លោក Hoang Trung Hai បានវាយតំលៃខ្ពស់នូវរាល់​ការ​ចែករំលែក
 ការគាំទ្រ របស់អ្នកបោះឆ្នោត ចំពោះបញ្ហាការពារអធិបតេយ្យភាពប្រទេសជាតិ។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងនូវទស្សនះមុនក៏​ដូចជាក្រោយ ប្តេជ្ញាការពារ
អធិបតេយ្យភាពមាតុប្រទេស ដោយសន្តិវិធី​របស់បក្ស រដ្ឋ ចំពោះអំពើដាក់ស្ថានីយ
ខួង Haiyan Shiyou ៩៨១ ​ដោយខុសច្បាប់របស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ
 និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ