ឧបនាយករដ្ឋមន្ត្រី​ Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេសវីណេហ្ស៊ូអេឡា

នារសៀលថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី​វៀតណាម 

Hoang Trung Hai បាន​ទទួលជួបជាមួយ ​អនុរដ្ឋមន្ត្រី ​ក្រសួង​ការបរទេសវីណេហ្ស៊ូ
អេឡា David Velasquez Caraballo ដែល​កំពុងបំពេញទស្សនកិច្ច ​នៅវៀតណាម។ នៅក្នុងជំនួបលើកនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai​ បានអោយ​
ដឹង​ថា៖ នាបច្ចុប្បន្ន ប្រទេសទាំងពីរវៀតណាម និង វីណេហ្ស៊ូអេឡា មាន​បណ្ដា​ការបោះជំហានយ៉ាងខ្លាំងក្លា ក្នុង​ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ដូចជា៖ នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ ថាមពល ប្រេង
ឧស្ម័ន…ល។ ឧបនាយករដ្ឋមន្ត្រី ​អះអាង​ថា៖ ក្នុងរយះពេលខាងមុខនេះ  ភាគីវៀត ណាម នឹងបញ្ជាណែនាំ ​បណ្ដា​ក្រសួង ​ស្ថាប័​នសហ​ការ អនុវត្ត បណ្ដាកិច្ចព្រមព្រៀង
 ​សហ​ប្រ​តិបត្តិការ​យ៉ាង​ខ្លាំង​ក្លា ក្នុងបណ្ដាវិស័យ ដូចជា៖ ឧស្សហកម្ម  ថាមពល ​
កសិកម្ម និងបណ្ដុះ​បណ្ដាល​…​ជា​ដើម រវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រី  ​David
Velasquez Caraballo ​ក៏​មាន​គោលបំណងថា៖ ប្រទេសទាំងពីរ​បន្ត​ខំប្រឹងប្រែង​ជា
ច្រើនជាងទៀត ​ស្វែងរក​បណ្ដាវិធានការ សហប្រតិបត្តិការយ៉ាងខ្លាំងក្លា ​ចំពោះការ
វិនិយោគ លើ​បណ្ដា​វិស័យ ៖ ឧស្សាហកម្ម ទេសចរណ៍ ​ទូរគមនាគម…ជាដើម។ 
ភាគីទាំង​ពីរក៏​បាន​ឯកភាពបន្តរក្សារ សហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកលើ
បណ្ដា វេទិកាពហុភាគី បណ្ដាអង្គការ​អន្តរជាតិ រួមចំណែកយ៉ាងសកម្ម ​ក្នុងកិច្ចការ
ពារ​ផលប្រយោជន៍​សមស្រប ​ដើម្បីសមិទ្ធិអភិវឌ្ឈន៍រួមរបស់ប្រទេសទាំងពីរ៕

ឧបនាយករដ្ឋមន្ត្រី​ Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេសវីណេហ្ស៊ូអេឡា  - ảnh 1
ឧបនាយករដ្ឋមន្ត្រី​ Hoang Trung Hai ទទួលជួបជាមួយអនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេសវីណេហ្ស៊ូអេឡា (http://www.vietnamplus.vn/)

ប្រតិកម្មទៅវិញ

ផ្សេងៗ