ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam


ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam  - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Quang Nam (Image: VOV)

(VOVworld) – នាព្រឹកថ្ងៃទី ៥ ធ្នូ សមាជិកការិយាល័យនយោបាយនិងជាឧបនាយក
រដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅ
ស្រុក Hiep Duc ខេ្ត  Quang Nam (ភាគកណ្ដាលវៀតណាម)។ ថ្លែងមតិនៅទីនេះ
លោក Nguyen Xuan Phuc បានអះអាងថា៖ បក្សរដ្ឋនិងរដ្ឋសភាវៀតណាមជានិច្ចកាល
យកចិត្តទុកដាក់ពិសេសដល់ប្រជាជននៅតំបន់ព្រៃភ្នំដាច់ស្រយាលក្រួសារគោល
នយោបាយ។  រដ្ឋអំណាចតំបន់ដោះស្រាយរាល់បណ្ដាបញ្ហាក្តៅគគុកនិងញ្ញត្តិរបស់
ប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថា៖

“រដ្ឋអំណាចតំបន់ពិនិត្យមើលឡើងវិញនូវគោលនយោបាយនិងបណ្ដាបញ្ហាដែល
ប្រជាជនបាន លើកឡើង។ នាពេលថ្មីនេះការិយាល័យនយោបាយនិងរដ្ឋាភិបាល
បានឯកភាពអំពីគោលនយោបាយសំរាប់សេនាជនដែលបានចូលរួមការតស៊ូ
សង្គ្រោះជាតិ មុននេះ។  រដ្ឋអំណាចតំបន់ត្រូវដោះស្រាយគោលនយោបាយ
សំរាប់អ្នកមានគុណបំណាច់ របបសំរាប់ជនចាស់ជរាឲ្យសមស្របនិងការពិត
ជាក់ស្តែង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ