ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lam Dong

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lam Dong - ảnh 1
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc (Image: VOV Online)

(VOVworld) – នាព្រឹកថ្ងៃទី ១៦ កញ្ញា នៅទីក្រុង Da Lat ក្រុមការងារនៃគណៈកម្មាធិការ
ទទួលបន្ទុកតំបន់ Tay Nguyen ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen
Xuan Phuc បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lam Dong (ភាគកណ្ដាលវៀតណាម) អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ការងារបង្កាប្រឆាំងនឹងជំងឺ AIDS និងគ្រឿង
ញៀន ជាដើម។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការ
ខំប្រឹងប្រែងរបស់បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Lam Dong លើវិស័យកសិកម្ម
បច្ចេកវិទ្យាខ្ពស់ ការ កសាងជនបទថ្មីនិងការអភិវឌ្ឍន៍ទេសចរណ៍។​ ស្តីពីភារកិច្ចនា
ពេលខាងមុខ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យថ្នាក់ដឹកនាំខេត្ត Lam
Dong ពិនិត្យមើលឡើងវិញការអនុវត្តរាល់ផែនការក្នុងឆ្នាំឲ្យបានពេញលេញរៀបចំការ
អនុវត្តយ៉ាងម៉ត់ចត់បណ្ដាសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលជាពិសេស គឺការដោះ ស្រាយការលំបាក់សំរាប់អង្គភាពអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ