ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអំណរទិវាគ្រូវៀតណាមនៅវិទ្យាស្ថានប៉ូលីសប្រជាជន

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអំណរទិវាគ្រូវៀតណាមនៅវិទ្យាស្ថានប៉ូលីសប្រជាជន - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអំណរទិវាគ្រូវៀតណាមនៅវិទ្យាស្ថានប៉ូលីសប្រជាជន (VOV)

        Vovworld-នៅពិធីមីទ្ទីងរំលឹកខួបលើកទី៣២នៃទិវាគ្រូវៀតណាម នា​រសៀល
​ថ្ងៃទី២០វិច្ឆិកា នៅវិទ្យាស្ថានប៉ូលីសប្រជាជន​ក្រសួងនគរបាល ឧបនាយក​រដ្ឋមន្ត្រី
វៀតណាមលោក Nguyen Xuan Phuc បានលើកតម្កើងការ​ខំប្រឹងប្រែង​និងវាយ
តំលៃខ្ពស់ស្នាដៃដែលវិទ្យាស្ថានទទួលបាននាពេលកន្លង​មក។ ឧបនាយករដ្ឋមន្ត្រី
បានសំណូមពរវិទ្យាស្ថានប្រមូលផ្ដុំគ្រប់ប្រភពកំលាំង​ដើម្បី​អនុវត្តប្រកបដោយ
ប្រសិទ្ធភាពត្រូវល្បឿនតាមដំណើរការកសាង​វិទ្យាស្ថាន​ប៉ូលីសប្រជាជនក្លាយទៅ
ជាមូលដ្ឋានឧត្តមសិក្សាសំខាន់របស់ក្រសួង​នគរបាល។

        នាថ្ងៃទី២០វិច្ឆិកាដដែល​សមាគមនិស្សិតវៀតណាមនៅរដ្ឋអូស្ត្រាលីខាង​លិច
(VISAWA) បានសហការជាមួយអគ្គស្ថានកុងស៊ុលវៀតណាមនៅទីក្រុង Perth
រៀបចំការជួបមុខក្នុងឱកាសទិវាគ្រូវៀតណាមទី២០វិច្ឆិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ