ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត DaK Nong


​​​​​​​​​​​​​​​​          

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត DaK Nong - ảnh 1
ឧបនាយករដ្ឋមន្ត្រី​ វៀតណាម លោក Nguyen Xuan Phucមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ​Dak Nong (រូថតVOV)

(VOV)_បន្តដំណើរទៅបំពេញការងារនៅខេត្តនានាក្នុងតំបន់ Tay Nguyen នាថ្ងៃ​ទី 
១៧ កញ្ញា ឧបនាយករដ្ឋមន្ត្រី​ វៀតណាម លោក Nguyen Xuan Phuc ​និងក្រុមការងារ
នៃរដ្ឋាភិបាល បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ​Dak Nong អំពីសភាពការណ៍
បង្ការ ប្រឆាំងជនល្មើស គ្រោះសង្គម ​និងធានាសណ្ដាប់ធ្នាប់ចរាចរ ការអភិវឌ្ឍន៍សេដ្ឋកិច្ច 
សង្គម របស់តំបន់ក្នុងរយះ​ពេល៩ខែដើមឆ្នាំ២០១៣។ ក្នុងរយះពេលកន្លងទៅ សភាពការ
ណ៍សន្តិសុខ​នយោបាយ របស់ខេត្ត ជានិច្ចកាលត្រូវបានរក្សារយ៉ាងរឹងមាំ និងស្ថិរភាព។ ​អំពីវិស័យសេដ្ឋកិច្ច សង្គម ខេត្ត Dak Nong បន្តរក្សារបានល្បឿនកំណើន​១២% ​ជំរុញខ្លាំងការងារកាត់បន្ថយភាពក្រីក្រ…។ល។ ថ្លែងមតិនៅទីនេះ ​ឧបនាយករដ្ឋមន្ត្រី​ ​ 
Nguyen Xuan Phuc  បានក្រើនរំលឹកថា÷  “ ខេត្ត Dak Nong ត្រូវយកចិត្តទុកដាក់ដល់
ការងារជនជាតិ ​និងត្រូវចាត់ទុក នេះគឺជាភារកិច្ចស្នូល។ ទន្ទឹមនឹងនោះក៏ត្រូវតភ្ជាប់
ជាមួយការងារកាត់បន្ថយភាពក្រីក្រ។ ទីពីរគឺ ត្រូវកសាងប្រព័ន្ធនយោបាយ១
ប្រកបដោយរឹងមាំផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ