ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith - ảnh 1
ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសឡាវ Saleumxay Kommasith

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការ​បរទេស វៀតណាម លោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសឡាវ ​លោក Saleumxay Kom
masith រួមជាមួយគណៈប្រតិភូក្រសួងការបរទេសឡាវ ​បានមកបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០​ មិថុនា។នារសៀលថ្ងៃទី៨ មិថុនា 
នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានជួបសន្ទនាជា
មួយរដ្ឋមន្ត្រីការបរទេសឡាវ លោក ​Saleumxay Kommasith។

          នៅទីនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់
ជាន់ថ្នាក់ រួមគ្នាអនុវត្តល្អពិធីសារអំពីខ្សែព្រំដែន និងបង្គោលព្រំដែន កិច្ចព្រម
​ព្រៀងស្ដីអំពីបទបញ្ញាត្តិគ្រប់គ្រងព្រំដែន និងច្រកទ្វារព្រំដែន ដែលបានចុះហត្ថ​
លេខានាខែមេសាឆ្នាំ ២០១៦។

          ភាគីទាំងពីរក៏បានឯកភាពបន្តរួមសហការយ៉ាងជិតស្និទ្ធិជាមួយគ្នា ដើម្បី​រក្សា
ចំណងសាមគ្គីភាព គោលជំហររួមរបស់អាស៊ាន ចំពោះបណ្ដាបញ្ហានៅក្នុង​តំបន់និង
អន្តរជាតិ ដែលក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត រួមចំណែករក្សាសន្តិភាព 
ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍ ជំរុញការដោះស្រាយជំលោះ
ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហ
ប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS 1982) អនុវត្តគ្រប់គ្រាន់និង
ប្រសិទ្ធិភាពសេចក្ដីថ្លែងការណ៍រួម ស្ដីអំពីការប្រតិ​បត្តិរបស់ភាគីនានានៅសមុទ្រ
ខាងកើត (DOC) និងទទួលបានក្រមប្រតិបត្តិនៅ​សមុទ្រ​ខាងកើត (COC)យ៉ាង
ឆាប់ៗ។ ភាគីទាងពីរក៏បានឯកភាពបន្តរួមសហការ​ជិតស្និទ្ធិជាមួយគ្នានិងប្រទេស
ផ្សេងៗ ក្នុងការងារគ្រប់គ្រង ប្រើប្រាស់និរន្តរភាព និងប្រសិទ្ធិភាពប្រភពទឹកនៃទន្លេមេគង្គ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ