ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស លោក Pham Binh Minh ជួបចរចារជាមួយសមភាគីព័រទុយហ្គាល់

(VOVWORLD) -បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅ ព័រទុយហ្គាល់ តាមសេចក្តីអញ្ជើញរបស់ រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ នារសៀលថ្ងៃទី២៦ឧសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួប ចរចារជាមួយសមភាគី ព័រទុយហ្គាល់ លោក Augusto Santos Silva ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស លោក Pham Binh Minh ជួបចរចារជាមួយសមភាគីព័រទុយហ្គាល់ - ảnh 1

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបទេស លោក Pham Binh Minh ជួបចរចារជាមួយ សមភាគីព័រទុយហ្គាល់លោក Augusto Santos Silva (រូបថតៈ TTXVN)

នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរលើវិធានការជាក់ស្តែងមួយចំនួនសំដៅជម្រុញទំនាក់ទំនង ទ្វេភាគីព្រមទាំងអះអាងថា គប្បីបង្កើនការពិគ្រោះយោបល់នយោបាយនិងរឹត បន្តឹងទំនាក់ទំនងរវាងក្រសួងការបរទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពបង្កើត យន្តការសហប្រតិបត្តិការ និងដាក់ចេញវិធានការជាក់ស្តែងសំដៅខំប្រឹងប្រែងនាំ តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីពី៣៥០លានដុល្លារនាបច្ចុប្បន្នឡើងដល់១ពាន់ដុល្លារ នាឆ្នាំ២០២០ ជាពិសេស ពង្រឹងកិច្ចសហការគ្នានៅបណ្តាវេទិកាអន្តរជាតិនិងតំបន់ ដូចជាអង្គការសហប្រជាជាតិ ASEM, EU និងអាស៊ាន។ ឈរលើស្មារតីនៃការជឿ ទុកចិត្តនិងយល់ដឹងពីគ្នាទៅវិញទៅមកនោះ ភាគីទាំងពីរក៏បានពិភាក្សាលើបណ្តាបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងចែករំលែក នូវការព្រួយបារម្ភអំពីបម្រែបម្រួលនាពេលថ្មីៗនេះនៅសមុទ្រខាងកើត។

        ក្នុងថ្ងៃដដែល លោក Pham Binh Minh បានអញ្ជើញជួបធ្វើការជាមួយរដ្ឋមន្ត្រី សេដ្ឋកិច្ច ព័រទុយហ្គាល់ លោក Manuel Caldeira Cabral ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ