ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបទ្វេភាគីជាមួយប្រធានាធីបតីវេណេហ្សុយអេឡា

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបទ្វេភាគីជាមួយប្រធានាធីបតីវេណេហ្សុយអេឡា - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh ជួបទ្វេភាគីជាមួយប្រធានាធីបតីវេណេហ្សុយអេឡា

(VOVworld)-នាថ្ងៃទី១៨កញ្ញានៅខាងក្រៅសន្និសីទកំពូលនៃចលនាមិនចូលបក្ស
សម្ព័ន្ធដែលប្រព្រឹត្តទៅនៅក្រុង Margarita ប្រទេសវេណេហ្ស៊ុយអេឡានោះ ឧបនា
យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន
អញ្ជើញជួបសន្ទនាទ្វេភាគីប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro 
 រដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា Delcy Rodriguez និងរដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ាក់
 Ibrahim Al-Shaiker Al-Jafari។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ វេណេហ្ស៊ុយអេឡា
ភាកីទាំងពីរបានអះអាងថា នឹងខិតខំប្រឹងប្រែងពូនជ្រុំនូវចំ ណងសាមគ្គីភាពនិងកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរក៏ បានផ្លាស់ប្តូរលើបញ្ហាតំបន់
និងអន្តរជាតិ ក្នុងនោះស្តីពីសហគមន៍អាស៊ាននិង បញ្ហាសមុទ្រខាងកើត។​ប្រធានា
ធិបតីវេណេហ្ស៊ុយអេឡាបានអះអាងថា នឹងធ្វើ អស់ពីកម្លាំងកាយចិត្តដើម្បីនាំចលនា
នេះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

       ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់វិញ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ច
សហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកលើបណ្តាវេទិកាអន្តរជាតិ និងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ