ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Amata (ថៃ)

(VOVworld)-នាថ្ងៃទី៣វិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh
 Dung បានទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Amata របស់ថៃ លោក Vikom
Kromadit។ថ្លែងមតិក្នុងជំនួបនេះ  លោក Trinh Dinh Dung បានចាត់ទុកថា ទំនាក់ទំ
នងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើលើ
​គ្រប់វិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្មនិងវិនិយោគ។ លោក Trinh Dinh
Dung បានអះអាងថា រដ្ឋាភិបាលជានិច្ចកាល បង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាព
 អាជីវកម្មបរទេសក្នុងនោះមានថៃផងមកធ្វើអាជីវកម្មនៅវៀតណាម។​លោកឧបនា
យករដ្ឋ មន្ត្រីបានស្នើរឲ្យសម្ព័ន្ធក្រុម Amata មានការរួមចំណែកសកម្មថែមទៀតចូល
ក្នុងវិស័យ សំណង់ អភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម។ រីឯ
ខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Amata លោក Vikrom Kromadit មានបំណងថា នាពេល
ខាង មុខ សម្ព័ន្ធក្រុមហ៊ុន Amata នឹងឆ្ពោះទៅកសាងទីក្រុងឆ្លាតនិងមណ្ឌលឧស្សាហ
កម្មបច្ចេកវិទ្យាខ្ពស់នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ