ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញត្រួតពិនិត្យគម្រោងការព្រលានយន្តហោះ Long Thanh

(VOVWORLD) -នាថ្ងៃទី១២ខែមេសា ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Trinh Dinh Dung បាន អញ្ជើញដឹកនាំក្រុមការងាររបស់រដ្ឋាភិ បាលទៅត្រួតពិនិត្យគម្រោងការព្រលានយន្ត ហោះ Long Thanh និងជួបធ្វើការជាមួយថ្នាក់ដឹកនាំ ស្រុក Long Thanh ខេត្ត Dong Nai និងឃុំមួយចំនួនស្ថិតក្នុងគម្រោងការសាងសងព្រ លានយន្តហោះ។
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung អញ្ជើញត្រួតពិនិត្យគម្រោងការព្រលានយន្តហោះ Long Thanh - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ថ្លែងមតិក្នុងពិធីជួបជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai (រូបថតៈ Nhandan)

អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា ព្រលានយន្តហោះអន្តរជាតិ Long Thanh ជាព្រលានយន្តហោះស្ថិតក្នុងផែនការ មេនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងជាគម្រោងការសំខាន់ ដែលបាន រដ្ឋសភាសម្រេចចិត្តផ្តល់គោលនយោបាយវិនិយោគ។ ក្រោយពេលបានបើកឲ្យដំ ណើរការនោះ ព្រលានយន្តហោះ Long Thanh នឹងក្លាយទៅជាច្រកអាកាស ចរណ៍ធំបំផុតនៅភាគខាងត្បូង ឆ្លើតតបនឹងតម្រូវការដឹកជញ្ចូនអ្នកដំណើរបម្រើតំបន់សេដ្ឋ កិច្ចភាគខាងត្បូង។

    លោក Trinh Dinh Dung បានអះអាងទៅលើការប្តេជ្ញាខ្ពស់របស់រដ្ឋាភិ បាល ក្នុងការសម្រេចកិច្ចការត្រៀមរៀបចំ ដើម្បីអាចបើកការដ្ឋានសាង សងព្រលានយន្ត ហោះ Long Thanh នាចុងឆ្នាំ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ