ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទស្សនាសម្ព័ន្ធក្រុមហ៊ុន Zurich Airport

(VOVWORLD) -នាថ្ងៃទី២១មករា ក្នុងក្រប ខ័ណ្ឌនៃកម្មវិធីចូលរួមសន្និសីទប្រចាំឆ្នាំ វេទិកាសេដ្ឋកិច្ចពិភពលោក  Davos នៅប្រទេសស្វីស នោះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទៅទស្សនាសម្ព័ន្ធក្រុមហ៊ុន Zurich Airport ជា សម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកលើវិស័យវិនិយោគនិងគ្រប់គ្រងអាកាសយានដ្ឋាន លោក Lukas Brosi នាយកហិរញ្ញវត្ថុរបស់ Zurich Airport បានឲ្យដឹងថា ជើងហោះ ហើរត្រង់ Zurich ទីក្រុងហូជីមិញនឹងបានដាក់ឲ្យដំណើរការជាផ្លូវការនាប៉ុន្មានសប្តាហ៍ខាងមុខ។ 
ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទស្សនាសម្ព័ន្ធក្រុមហ៊ុន Zurich Airport - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue អញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុន Zurich Airport  (រូបថតៈ VGP/Thành Chung)

Zurich Airport បានអះអាងថា ខ្លួនយកចិត្តទុកដាក់យ៉ាងខ្លាំងលើ វិធានការសុក្រិដ្ឋរបៀងច្បាប់ស្តីពីកិច្ចសហប្រតិបត្តិការសាធារណ-ឯកជន (PPP) របស់រដ្ឋាភិបាលវៀតណាម។

        រីឯឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានឲ្យដឹង ថា វៀតណាមកំពុងសុក្រិដ្ឋផ្លូវច្បាប់ស្តីពី PPP សំដៅធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់វិនិយោគិនទាំងក្នុងនិងក្រៅប្រ ទេស ចូលរួមវិនិយោគកសាងរចនាសម្ព័ន្ធអាកាសយានដ្ឋាននៅវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ