ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកជំទាវ ម៉ែន សំអន៖ ទំនាក់ទំនងវៀតណាម និង​កម្ពុជាស្ថិតស្ថេរចីរកាល

(VOVWORLD) - ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាលោកស្រី Nguyen Thi Thanh បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមជាមួយកម្ពុជាថែរក្សា ការពារ ពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី។
ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកជំទាវ ម៉ែន សំអន៖ ទំនាក់ទំនងវៀតណាម និង​កម្ពុជាស្ថិតស្ថេរចីរកាល - ảnh 1ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ១ សីហា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមមិត្តភាពវៀតណាម - កម្ពុជា ដឹកនាំដោយប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាលោកស្រី Nguyen Thi Thanh ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជានោះ ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ ប្រជាជនកម្ពុជាចងចាំជានិច្ចនូវការជួយឧបត្ថម្ភគាំទ្រ និងការលះបង់សាច់ស្រស់ឈាមស្រស់ដ៏ធំធេងរបស់ជំនាញការ និងកងទ័ពស្ម័គ្រចិត្តវៀតណាម នៅពេលសហការជាមួយកងទ័ព និងប្រជាជនកម្ពុជាវាយផ្តួលរលំរបបខ្មែរក្រហមប្រល័យពូជសាសន៍នៅឆ្នាំ ១៩៧៩។

ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកជំទាវ ម៉ែន សំអន៖ ទំនាក់ទំនងវៀតណាម និង​កម្ពុជាស្ថិតស្ថេរចីរកាល - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ

“វៀតណាម-កម្ពុជា ជាបងប្អូន ជាអ្នកជិតខាង ហើយបានផឹកទឹកទន្លេមេគង្គដូចគ្នា។ ទំនាក់ទំនងមិត្តភាពជាយុទ្ធសាស្ត្រ និងប្រពៃណីរវាងប្រជាជាតិទាំងពីរស្ថិតស្ថិចីរកាល ហើយគ្មានអ្វីអាចបំបែកបានឡើយ។ ប្រទេសយើងទាំងពីរបានឆ្លងកាត់សង្គ្រាម សំដៅការពារឯករាជ្យ និងសន្តិភាព។ ទំនាក់ទំនងនេះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសក្នុងរយៈពេលថ្មីៗនេះ ខណៈពេលដែលប្រទេសទាំងពីរទទួលបានសន្តិភាព និងស្ថិរភាព ហើយទទួលបានជោគជ័យដ៏ធំធេងជាច្រើនក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ”។

ឧបនាយករដ្ឋមន្ត្រីកម្ពុជាលោកជំទាវ ម៉ែន សំអន៖ ទំនាក់ទំនងវៀតណាម និង​កម្ពុជាស្ថិតស្ថេរចីរកាល - ảnh 3ទិដ្ឋភាពនៃកិច្ចប្រជុំ

ជាការឆ្លើយតប ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាលោកស្រី Nguyen Thi Thanh បានអះអាងថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមជាមួយកម្ពុជាថែរក្សា ការពារ ពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ