ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការ Francophone

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជួបពិភាគ្សាការងារជាមួយអគ្គលេខាធិការ Francophone - ảnh 1
ទិដ្ឋភាពនៃជំនួបឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមជាមួយអគ្គលេខាធិការ Francophone

(VOVworld)-នាព្រឹកថ្ងៃទី១២តុលា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស
 វៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាគ្សាការងារជាមួយអគ្គលេខាធិ​ការFrancophoneលោកស្រី Michaelle Jean ។ នៅក្នុងជំនួបនេះ លោក Pham Binh
Minh បានអះអាងថា សហគមន៍Francophoneជាដៃគូសំខាន់របស់វៀតណាមនិង
សម្តែងក្តីសប្បាយរីករាយចំពោះការដែលទំនាក់ទំនងរវាងវៀតណាមជាមួយ
សហគមន៍Francophoneកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។  ឧប
នាយករដ្ឋមន្ត្រី លោក Pham Binh Minh ក៏បាននាំចេញនូវសំណើរជាក់ស្តែងមួយ
ចំនួនសំដៅជម្រុញ កិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយសហគមន៍
Francophone ជាពិសេសលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅ
ទ្វីបអាហ្វ្រិក។ ភាគីទាំងពីរក៏បាន ពិភាគ្សាលើស្ថានភាពអន្តរជាតិនិងតំបន់ដែល
មានការយកចិត្តទុកដាក់ដូចគ្នាក្នុងនោះ​មានបញ្ហាសមុទ្រខាងកើតផង។

        រីឯខ្លួនវិញ​ លោកស្រី Michaelle Jean បានអះអាងថា សហគមន៍ Francophone
 ត្រៀមជាស្រេចគាំទ្រវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិ។ ស្តីពីបញ្ហា
សមុទ្រខាងកើត លោកស្រី Michaelle Jean បានអំពាវនាវភាគីទាក់ទិននានា ដោះ
ស្រាយជំលោះដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុ
សញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

     បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានធ្វើជាកសិណសាក្សីក្នុងពិធីចុះហត្ថ
លេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ