ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung៖ សេដ្ឋកិច្ចឯកជន ដែលជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច

(VOVWORLD) - នារសៀលថ្ងៃទី ២៤ មីនា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ ឧបនា យករដ្ឋមន្ត្រី លោក Nguyen Chi Dung បានជួបធ្វើការជាមួយក្រសួង ស្ថាប័ននានា ដើម្បីពិភាក្សាអំពីការកសាងគម្រោងអភិវឌ្ឍសម្រាប់វិស័យសេដ្ឋកិច្ចឯកជន។
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung៖ សេដ្ឋកិច្ចឯកជន ដែលជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច  - ảnh 1ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

បច្ចុប្បន្ននេះ វិស័យសេដ្ឋកិច្ចឯកជនមានសហគ្រាសជាង ៩៤០.០០០ និងគ្រួសារអាជីវកម្មជាង ៥ លានគ្រួសារ កំពុងដំណើរការ រួមចំណែកប្រមាណ ៥១% នៃផលិតផលក្នុងស្រុកសរុប; ជាង ៣០% នៃចំណូលថវិការដ្ឋសរុប; ជាង ៣០% នៃចំណូលនាំចេញសរុប; ជិត ៦០% នៃទុនវិនិយោគសង្គមសរុប និង ៨២% នៃកម្លាំងពលកម្មសរុបនៃសេដ្ឋកិច្ច។

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung បានអះអាងថា សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ហេតុដូច្នេះ ចាំបាច់ត្រូវបន្តមានដំណោះស្រាយ បង្កើតគំនិតច្នៃប្រឌិត បង្កើតការយល់ស្របខ្ពស់ក្នុងការត្រិះរិះ ជម្រុញទំនុកចិត្ត បង្កើតសន្ទុះថ្មី និងស្មារតីថ្មី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន។

ឧបនាយករដ្ឋមន្ត្រីលោក Nguyen Chi Dung៖ សេដ្ឋកិច្ចឯកជន ដែលជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច  - ảnh 2ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ chinhphu.vn)

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គម្រោងត្រូវបង្កើតកម្លាំងចលករសម្រាប់សេដ្ឋកិច្ចឯកជន លុបបំបាត់ភាពរាំងស្ទះ រំដោះធនធាន បង្កើតទំនុកចិត្តសម្រាប់សហគ្រាសឯកជនក្នុងការអភិវឌ្ឍ  និងរួមចំណែកប្រកប ដោយប្រសិទ្ធភាពដល់សេដ្ឋកិច្ច។ ជាពិសេស គម្រោងត្រូវតែមានសកម្មភាព អាចធ្វើទៅបាន ត្រឹមត្រូវ   មានភាពទម្លោះទម្លាយ ភាពរឹងមាំគ្រប់គ្រាន់ ហើយត្រូវអនុវត្តភ្លាមៗបន្ទាប់ពីគម្រោងត្រូវបានដាក់ឲ្យប្រើប្រាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ