ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥

ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥ - ảnh 1
ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិវៀតណាមវិទ្យា លើកទី៥

(VOV)_នាថ្ងៃទី១៥ ខែ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាអន្តរ
ជាតិ ស្ដីអំពីវៀតណាមវិទ្យាលើកទី៥ ដោយប្រធានបទ៖ អភិវឌ្ឍន៍ចីរភាពក្នុងសភាព
ការណ៍​ប្រែប្រួលនៅលើ​សកលទាំងមូល។ចូលរួមពិធីបើក មានអង្គ​សន្និសីទចំនួន២ពាន់
៥រយនាក់ ក្នុងនិងក្រៅប្រទេស។ ខ្លឹមសារសិក្ខាសាលា បានប្រមូលផ្តុំទៅលើវិស័យជំនាញ
ចំនួន៦ រួមមាន៖កិច្ចការបរទេស កិច្ចសហប្រិតបត្តិការនិងធ្វើសមាហរណកម្ម ប្រភព
កម្លាំងវប្បធម៌ អប់រំ និងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងបំរ៉ែបំរួលអាកាសធាតុ។
 ថ្លែងមតិនៅក្នុងពិធីបើក ឧបនាយករដ្ឋមន្ត្រី  លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖

          “ ក្នុងការអភិវឌ្ឍន៍លឿននេះ ​ប្រការសំខាន់បំផុតគឺត្រូវយកចិត្តទុកដាក់​ចំពោះ
​កក្តាធានាអភិវឌ្ឍន៍ចីរភាព។​ដើម្បី ទោះបីជាវៀតណាមមិនសម្បូរទៅដោយសម្ភារះ​ក្តី​ 
ប៉ុន្តែសម្បូរអំពីវប្បធម៌ ជាទឹកដីដែលប្រជាជនសុភមង្គល ជាតំបន់ដែល​ជនជាច្រើន
នាក់ចងបានរស់នៅ។ ដើម្បីធ្វើបានប្រការនេះ យើងត្រូវមានគ្រឹះដ្ឋានវិទ្យាសាស្ត្ររួមជា
មួយការវាយតំលៃនិងសំណើរមានចរិតលក្ខណះវិទ្យាសាស្ត្រ។”

          ឧបនាយករដ្ឋមន្ត្រី  លោក Vu Duc Dam ក៏មានគោលបំណងថា៖​សហគមន៍
បណ្ដាអ្នកវិទ្យាសាស្ត្រ ស្រាវជ្រាវអំពីវៀតណាម បន្តមានសំណង​ស្រាវជ្រាវអំពីវៀតណាម
 និងជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភពលោក ​រវាងជនវៀតណាមជាមួយប្រ
ជាជាតិទាំងឡាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ