ឧបនាយករដ្ឋមន្ត្រីលោក ទ្រឹន លូ ក្វាង៖ វៀតណាមប្ដេជ្ញាចិត្តក្នុងការលុបបំបាត់ជាបណ្តើរៗឧក្រិដ្ឋកម្មជួញដូរមនុស្ស

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកក្កដា នៅខេត្តឡាវ កាយ បានប្រព្រឹត្តទៅពិធីជួយជ្រោមជ្រែង "ទិវាប្រជាជនទាំងមូលចូលរួមទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស” ឆ្នាំ ២០២៤ ដើម្បីឆ្លើយតបនឹង "ទិវាពិភពលោកដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស"។ 
ឧបនាយករដ្ឋមន្ត្រីលោក ទ្រឹន លូ ក្វាង៖ វៀតណាមប្ដេជ្ញាចិត្តក្នុងការលុបបំបាត់ជាបណ្តើរៗឧក្រិដ្ឋកម្មជួញដូរមនុស្ស - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ An Kien/VOV)

ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក ទ្រឹន លូ ក្វាង (Tran Luu Quang) បានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិបានជ្រើសរើសយកថ្ងៃទី ៣០ ខែកក្កដា ជារៀងរាល់ឆ្នាំជា “ទិវាពិភពលោកដើម្បីទប់ស្កាត់ និងប្រឆាំងការជួញដូរមនុស្ស” ហើយនៅវៀតណាមថ្ងៃទី ៣០ ខែកក្កដា ក៏ត្រូវបានជ្រើសរើសជា “ទិវាប្រជាជនទាំងមូលចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស” ដោយមានគោលបំណងប្រមូលផ្តុំកម្លាំងប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទនេះ។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ស្ថាប័ន និងអង្គការនានាក្នុងប្រទេស និងក្រៅប្រទេស ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មជួញដូរមនុស្សចេញពីជីវភាពសង្គម ជាពិសេសត្រូវយកចិត្តទុកដាក់លើកិច្ចការពារកុមារ និងជនងាយរងគ្រោះ ហើយប្រកាន់ខ្ជាប់នូវប្រធានបទឆ្នាំនេះ គឺ “មិនទុកចោលប្អូនៗកុមារនៅពីក្រោយ” នៅក្នុងការប្រយុទ្ធនេះ។

ឧបនាយករដ្ឋមន្ត្រីលោក ទ្រឹន លូ ក្វាង៖ វៀតណាមប្ដេជ្ញាចិត្តក្នុងការលុបបំបាត់ជាបណ្តើរៗឧក្រិដ្ឋកម្មជួញដូរមនុស្ស - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក ទ្រឹន លូ ក្វាង និងគណៈប្រតិភូបានចុចប៊ូតុងប្តេជ្ញារួមដៃគ្នាក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មជួញដូរមនុស្ស (រូបថត៖ An Kien/VOV

“ក្រោមការដឹកនាំរបស់បក្ស ការប្តេជ្ញាចិត្តខ្ពស់ និងការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រនិងការចូលរួមយ៉ាងសកម្មរបស់ប្រជាជន និងការគាំទ្រពីសហគមន៍អន្តរជាតិ វៀតណាមពិតជានឹងទទួលបានជោគជ័យក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្សជាពុំខាន”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វៀតណាមបានចេញសេចក្តីណែនាំ គោលនយោបាយ និងកម្មវិធីជាច្រើនដើម្បីធ្វើសមកាលកម្មភារកិច្ច និងដំណោះស្រាយក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មជួញដូរមនុស្ស។ ជាពិសេស រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការងារ និងដំណោះស្រាយចំនួន ៩ ក្រុមក្នុងកម្មវិធីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដំណាក់កាល ២០២១ - ២០២៥ ដោយមានទិសដៅដល់ឆ្នាំ ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ