ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបជាមួយប្រធានាធិបតីស្រីលង្កា និងប្រធានសភាជាន់ទាបជប៉ុន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន និងចូលរួមសន្និសីទ អនាគតអាស៊ី នាថ្ងៃទី២៦ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang បានជួបជាមួយប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe ប្រធាន សភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki។

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបជាមួយប្រធានាធិបតីស្រីលង្កា និងប្រធានសភាជាន់ទាបជប៉ុន - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang ជួបជាមួយប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe។ (រូបថត៖ VNA)
ក្នុងជំនួបជាមួយប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe លោក ឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខិតខំស្តារសន្ទុះកំណើននៅឆ្នាំ២០២១ឡើងវិញ ហើយឆាប់នាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ៥០០ លានដុល្លារអាមេរិក។ ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe បានអះអាងនូវការគាំទ្រចំពោះការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនង វៀតណាម-ស្រីលង្កា; សម្តែងនូវបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះមានវៀតណាម ព្រមទាំងចូលរួម ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ។
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Luu Quang ជួបជាមួយប្រធានាធិបតីស្រីលង្កា និងប្រធានសភាជាន់ទាបជប៉ុន - ảnh 2ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang (ឆ្វេង) និងប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki។ (រូបថត៖ VNA)
អញ្ជើញជួបជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Hosoda Hiroyuki ឧប នាយករដ្ឋមន្ត្រី លោក Tran Luu Quang បានស្នើឱ្យជប៉ុនគាំទ្រការពង្រឹងការតភ្ជាប់ រវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជួយវៀតណាមចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី; ជំរុញសហគ្រាសធុនតូច និងមធ្យមរបស់ជប៉ុនមកបណ្តាក់ទុន និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាម ... ប្រធានសភាជាន់ទាបលោក Hosoda Hiroyuki បានវាយតំលៃខ្ពស់ចំពោះតួនាទីសំខាន់ និងការរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅជប៉ុន របស់សហគមន៍ប្រជាជនវៀតណាមជិត ៥០ ម៉ឺននាក់នៅ ជប៉ុន ហើយមានបំណងថា ចំនួនប្រជាជនវៀតណាមដែលចូលមកសិក្សា និងធ្វើការ នៅប្រទេសជប៉ុននឹងកាន់តែកើនឡើងថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ