ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung អញ្ជើញទៅបំពេញទស្សនកិច្ចនៅហូឡង់

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung អញ្ជើញទៅបំពេញទស្សនកិច្ចនៅហូឡង់ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung អញ្ជើញទៅបំពេញទស្សនកិច្ចនៅហូឡង់

          (VOV)_ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅហូឡង់ នារសៀលថ្ងៃទី១៨​មេសា (តាមម៉ោងតំបន់)ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ​បានអញ្ជើញទៅទស្សនា និងស្វែងយល់អំពិសកម្មភាពរបស់មជ្ឈមណ្ឌលដេញថ្លៃផ្កា Aalsmeer ជាផ្សារអាជីវកម្មបរទេសផ្កាធំបំផុតលើពិភពលោក។

          នាថ្ងៃដដែល  ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung​  បាន​អញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមន្ត្រី និងបុគ្គលិកស្ថានទូតវៀតណាម ក៏ដូចជាតំណាងសហគមន៍ជន វៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅហូឡង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ